ក្រុមហ៊ុន W-King Cambodia កាត់ខ្សែរបូរបើកសម្ពោធសាខាធំនៅទួលទំពូង

0

កាលពីថ្ងៃទី25 ឧសភា ឆ្នាំ2024 ក្រុមហ៊ុននាំចូលធុងបាសល្បីឈ្មោះ W-King បានបើកសម្ពោធសាខាថ្មីនៅទួលទំពូង យ៉ាងអធឹកអធម ដោយមានវត្តមានភ្ញៀវកិត្តិយស និង តារាសិល្បៈចូលរួមយ៉ាងច្រើនកុះករ។ នេះជាសាខាធំទី2 បន្ទាប់ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន នៅទំនប់បឹងទំពន់ ហើយក៏ជាសាខាដែលមានសក្កានុពលផងដែរ នៅតំបន់ទួលទំពូង ព្រោះស្ថិតនៅប្រជុំដោយហាងធំៗ ហើយស្ថិតលើផ្លូវខាងក្រោយវិទ្យាល័យផ្សារដើមថ្កូវ។

លោកជំទាវ សម្បូរ ស្រីពេជ្រ អគ្គនាយិកាក្រុមហ៊ុន W-King បានលើកឡើងថា ដោយសារតែអាជីវកម្មរបស់ក្រុមហ៊ុន មានការរីកចំរើនខ្លាំង ហើយដើម្បីអោយអតិថិជនកាន់តែមានភាពងាយស្រួល ទើបក្រុមហ៊ុនសម្រេចបើកសាខានេះបន្ថែម ស្របពេលដែលក្រុមហ៊ុនក៏បាននាំចូលនូវផលិតផលកាន់តែទំនើបពី W-King ដែលជាផលិតផលធុងបាស់ដែលមានគុណភាព និង ពេញនិយមនៅលើពិភពលោក។

ជាការថ្លែងអំណរគុណក្រុមហ៊ុនក៏បានចែកជូននូវកាដូជាច្រើននៅក្នុងថ្ងៃនោះ និងមានការលក់ជូននូវតម្លៃពិសេស ដើម្បីជាការថ្លែងអំណរគុណចំពោះការគាំទ្រផងដែរ។

លោក សម្បូរ សីហាក់ អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុនបានលើកឡើងថា ក្រៅពីផលិតផល W-King ដែលពេញនិយមប្រចាំក្រុមហ៊ុន សាខាទាំង2ក៏មានផលិតផលជាច្រើនប្រភេទផ្សេងទៀតផងដែរ ដូចជាកាសត្រចៀក ឆ្នាំងសាក ខ្សែសាក និង ធុងបាស់ម៉ាកល្បីផ្សេងៗ ដើម្បីអោយកាន់តែជាជម្រើសនៃតម្រូវការ។

លោកថានៅក្នុងថ្ងៃនោះ ក៏មានវត្តមានថៅកែធំមកពីប្រទេសក្រៅ មកចូលរួម ដោយប្រធានក្រុមហ៊ុនធំដែលបានចូលរួម ក៏បានប្រគល់ជូនលោកអគ្គនាយក នូវពានឆ្នើមផ្នែកលក់ប្រចាំកម្ពុជា និង លិខិតបញ្ជាក់ពីការប្រគល់សិទ្ធិផ្ដាច់មុខ លើផលិតផល W-King ជូនដល់ក្រុមហ៊ុន W-King នៅកម្ពុជា ផងដែរ៕