មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលជាកម្មវិធីជំនួបតារាសិល្បៈក្នុងទម្រង់សម្លៀកបំពាក់ឈុតបុរាណ និង ហ្វេនៗអ្នកគាំទ្រកំពូលតារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស ជាមួយនឹងកម្មវិធី សម្ភោធវីដេអូចម្រៀង « ទេវរាជ » អមជាមួយនឹង ផ្ទាំងទស្សនីយភាពខ្នាតធំរួមបញ្ចូលគ្នានៅក្នុងថ្ងៃតែមួយ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី 26 ខែ ឧសភា ខាងមុខនេះហើយ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត អគ្គនាយិការរបស់ក្រុមហ៊ុន Callalilly គឺកញ្ញា Jimmy Meng ក៏បានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចូលរួមជាមួយនឹងមហាព្រឹត្តិការណ៍ដ៏ធំអស្ចាត្យខាងមុខនេះ។
មិនតែប៉ុណ្នោះកញ្ញាក៏បានត្រៀមនឹងធ្វើការចែកសំបុត្ររហូតដល់ទៅជិតរាប់រយសំបុត្រជូនបងប្អូនដែលជាហ្វេនៗដោយចំណាយថវិការផ្ទាល់ខ្លួនរបស់កញ្ញា ឱ្យបានចូលទៅទស្សនានៅក្នុងកម្មពិធីសម្ភោធវីដេអូចម្រៀងបទ « ទេវរាជ » និង ផ្ទាំងទស្សនីភាពខ្នាតធំ របស់អ្នកនាង ទេពបូព្រឹក្ស នៅថ្ងៃទី ២៦ ឧសភា ២០២៤ – ៤រសៀល នៅសាលមហោស្របកោះពេជ្រ ខាងមុខនេះ។
ចំពោះព័ត៌មាន ឬ លក្ខខ័ណ្ឌដើម្បីទទួលបាននូវសំបុត្រចូលរួមដោយឥតគិតថ្លៃសូមកុំភ្លេចតាមដាន Facebook Page : Callailly https://www.facebook.com/CallalillyCambodia