Wow ក្រុមហ៊ុន HSO បង្ហាញសុទ្ធតែកំពូល BA ប្រចាំកម្ពុជា

0

បើទោះជាបានដំណើរការនៅក្នុងទីផ្សារកម្ពុជាប្រមាណជិត10ឆ្នាំមកហើយ តែគេចាត់ទុកថា គឺជាលើកទី1 ដែលលោកស្រី សាន់ សុខខេង អគ្គនាយិកាក្រុមហ៊ុន HSO បោះទុនជ្រើសយក BA ដែលសុទ្ធតែជាកំពូលតារាល្បីៗ អោយក្លាយជាដៃគូសហការ ខណៈដែលវត្តមាន BA ទាំង11រូប ដែលមានឈ្មោះនៅក្នុងយុទ្ធនាការនេះ ក៏សុទ្ធតែជាកំពូលតារាល្បី និង មានតម្លៃខ្លួនខ្ពស់។

BA ទាំង11រូប ដែលក្រុមហ៊ុនបង្ហាញនៅក្នុងពិធីអាហារសាមគ្គីកាលពីថ្ងៃទី 14 ឧសភា ឆ្នាំ2024នេះ រួមមាន អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាង មាស សុខសោភា, អ្នកនាង ចាន់ កែវនិមល, អ្នកនាង ហ៊ិន ច័ន្ទនិរ័ត្ន, អ្នកនាង ចន ច័ន្ទលក្ខិណា, នាយព្រែក, លោក Prince, កញ្ញា រចនា រ៉ាវឌី និង កញ្ញា មាន សុនិតា ជាដើម។

យ៉ាងណាមិញ លោកស្រី សាន់ សុខខេង អគ្គនាយិកាក្រុមហ៊ុន HSO បានលើកឡើងថា អាហារសាមគ្គី ដែលបានធ្វើឡើងនេះ មិនមែនជាសម្ពោធផលិតផល ឬ ជាការប្រកាស BA នោះទេ ដោយសារតែផលិតផលរបស់ក្រុមហ៊ុនបានដំណើរការយ៉ាងជោគជ័យយូរឆ្នាំមកហើយ ហើយ BA ទាំង11 ក៏ធ្វើការជាមួយក្រុមហ៊ុនជាយូរខែមកហើយ តែការជួបជុំនេះ គឺដើម្បីអោយតំណាងក្រុមហ៊ុន និង BA ទាំងអស់បានពិសារអាហារជុំគ្នា និង បង្កើនទំនាក់ទំនងជាមួយគ្នា ក្នុងនាមជាក្រុមហ៊ុន HSO ដែលកំពុងជោគជ័យជាមួយគ្នា។ ពិធីនេះ ក៏ដើម្បីអោយតារាទាំងអស់ កាន់តែស្គាល់គ្នា សហការគ្នា និង ស្គាល់ពីក្រុមហ៊ុនកាន់តែច្បាស់ផងដែរ។