ក្រុមហ៊ុន Callalilly ជោគជ័យជាមួយព្រឹត្តិការណ៍សង្ក្រាន្តពីរថ្ងៃ បន្សល់នូវទស្សនីយភាពល្អត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មី

0

កាលពីថ្ងៃទី 06 និង ទី 07 ខែមេសា ឆ្នាំ 2024 កន្លងទៅថ្មីៗនេះ កញ្ញា Jimmy Meng អគ្គនាយិកាក្រុមហ៊ុន Callalilly បានបង្កើតមហាព្រឹត្តិការណ៍« សង្ក្រាន្ត ខាឡាលីលី » លើកដំបូងជាផ្លូវការណ៍ និង បានបញ្ចប់ជាស្ថាបពរជាមួយនឹងភាពជោគជ័យដោយមានមហាជនរាប់ពាន់នាក់ចូលរួមយ៉ាងច្រើនកុះករ។

អ្វីដែលកាន់តែពិសេស និង មហាកិត្តិយសជាងនេះទៅទៀតនោះគឺ ព្រះរាជវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា បានយាងមកកាត់ខ្សែបូ និង ដើម្បីបើកសម្ភោធកម្មវិធីសង្ក្រាន្តជាផ្លូវការណ៍នាថ្ងៃទី 06 ដែលជាថ្ងៃដំបូងនៃកម្មវិធីសង្ក្រាន្ត ខាឡាលីលី ផងដែរ។

មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះផងដែរត្រូវបានគេសង្កេតឃើញមានវត្តមានតារាកិត្តិយសល្បីៗជាច្រើនបានបង្ហាញខ្លួន ព្រមទាំងលេងល្បែងប្រជាប្រិយ និង រាំលេងកម្សាន្ត ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាន។

ដើម្បី ត្រៀមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អគ្គនាយិការរបស់ក្រុមហ៊ុនខាឡាលីលីដែលយើងស្គាល់ថាជា កញ្ញា Jimmy Meng បានបំផុសគំនិតនិងផ្សព្វផ្សាយជាមួយនឹងការល្បែងប្រជាប្រិយដោយធ្វើការបង្កើតកម្មវិធីសង្ក្រាន្តខាឡាលីលីឡើង ដើម្បីអោយប្រជាជនខ្មែរគ្រប់រូបបានចូលរួមលេងកំសាន្តក៏ដូចជាចូលរួមគាំទ្រនិងថែរក្សាវប្បធម៌ប្រពៃណីខ្មែរអោយបានឋិតថេរយូរអង្វែង។

មានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនដូចជា បោះអង្គុញ ចោលឈូង លាក់កន្សែង ទាញព្រាត់ និង វាយក្អម។ ព្រមទាំងមានការរាំលេងកំសាន្តជាមួយនឹងចង្វាក់ភ្លេងប្រពៃនីរបស់ខ្មែរយើងជាច្រើនទម្រង់ផងដែរ។

មានការទស្សនាការសម្តែង របាំអប្សរា របាំត្រុដិ របាំប្រជាប្រិយគោះត្រលោក។ អ្វីដែលសំខាន់គឺបងស្រីបាន នាំអារម្មណ៍របស់ពួកយើង ត្រឡប់ទៅអតីតកាលវិញដោយនាំយកជាមួយនិងល្បែងនិងសកម្មភាពផ្សេងៗដែលយើងធ្លាប់លេងនិងញាំកាលពីកុមារភាពវិញ។