ឥន្ទ និម្មិត ទទួលបានការចាប់អារម្មណ៍ជាថ្មីក្រោយត្រឡប់មកក្នុងវិស័យចម្រៀងវិញ

0

លោក ឥន្ទ និម្មិត ម្ចាស់បទ “ត្រចៀកកាំចាំស្នេហ៍” ដ៏ល្បីល្បាញ បានត្រលប់មកកាន់សិល្បៈវិញលើកនេះផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយគេឃើញលោកបង្ហាញវត្តមានក្នុងសង្ក្រាន្តផ្ទះតារាកាលពីកន្លងទៅ។ ហើយថ្មីៗនេះលោកបានបេញ្ចេញបទថ្មីមួយចំនួនផងដែរ។

តែយ៉ាងណាមិញ ក្នុងចំណោមបទចម្រៀងទាំងអស់ គេឃើញ លោក ឥន្ទ និមិត្ត បានបញ្ចេញបទនិយាយពីសង្ក្រាន្ត យ៉ាងពិរោះរណ្តំក្នុងឱកាសបុណ្យចូលថ្មីយើងផងដែរ នៅក្នុងបទនេះ ដោយលោកបានបញ្ជាក់ក្នុងបទចម្រៀងថា សង្ក្រាន្តខ្មែរ ល្បីឈ្មោះ និង មានកំណកំណើតជយូរយារណាស់មកហើយ។

នៅក្នុងបទនោះ លោកក៏បានអះអាងថា សង្ក្រាន្តខ្មែរ គឺជាពិធីអបអរចូលឆ្នាំខ្មែរ ដែលមានបញ្ចូលនូវសិល្បៈស្លៀកពាក់បែបប្រពៃណី រាំបែបប្រពៃណី និង រួមគ្នាលេងនូវល្បែងប្រជាប្រិយខ្មែរ ដូចជាចោលឈូង បោះអង្គុយ ទាញព្រ័ត្រជាដើម ដោយមិនមែនជាការប្រកាន់ភ្ជាប់នូវ សកម្មភាពលេងប៉ាតម្សៅ និង បាញ់ទឹកដាក់គ្នានោះទេ ហើយនេះគឺជាសារមួយដ៏ល្អសម្រាប់កូនខ្មែរយើងផងដែរ។

ចង់ដឹងថាបទចម្រៀងមួយបទនេះពិរោះយ៉ាងណាទស្សនាដូចខាងក្រោម៖