ម្ចាស់ប្រេន Jensssy យកឱកាសពិសេសនៃថ្ងៃកំណើត ទៅផ្ដល់ក្ដីស្រឡាញជូនក្មេងៗកុមារកំព្រា

0

កាលពីថ្ងៃទី30 មីនា ឆ្នាំ2024 ម្ចាស់ប្រេនផលិតផលសាប៊ូកក់សក់ Jensssy លោកស្រី កែវ ម៉ានិច បានចែករំលែកក្ដីស្រលាញ់យ៉ាងអធឹកអធម នៅក្នុងមណ្ឌលកុមារមួយកន្លែង នៅម្ដុំចោមចៅ ដោយលោកស្រី នឹងក្រុមការងារ បានរៀបចំខួបកំណើតរបស់ខ្លួននៅជាមួយក្មេងៗនោះតែម្ដង ដើម្បីអបអរខួប31ឆ្នាំរបស់ខ្លួន ដែលនឹងមកដល់នៅថ្ងៃទី31 មីនា។

ដោយសារអាយុក៏31 ហើយថ្ងៃកំណើតក៏31 ទើបលោកស្រីធ្វើនំដល់ទៅ331នំ តំណាងអោយខែ និង ថ្ងៃកើត ដើម្បីយកទៅលេងក្មេងៗ។ នៅក្នុងពិធីនោះ ក៏មានការញាំនំបញ្ចុកជុំគ្នា ច្រៀងលេងសប្បាយៗ និងមានការបរិច្ចាគជាសម្ភារសិក្សា និង ជានំចំណីផងដែរ។

លោកស្រីថា នេះជាលើកទី3ហើយ ដែលលោកស្រីបានយកថ្ងៃកំណើត មកផ្ដល់ស្នាមញញឹមដល់កុមារកំព្រា ហើយក៏នាងបន្តចែករំលែកក្ដីស្រលាញ់បែបនេះ ដើម្បីអោយក្មេងៗដែលខ្វះភាពកក់ក្ដៅ មានស្នាមញញឹម។