វាសនាមនុស្សមើលមិនឃើញ ពីអ្នកស៊ីឈ្នួលគេនៅថៃ វិវត្តខ្លួនក្លាយជាម្ចាស់ប្រេនល្បី

0

ប្រមាណជា10ឆ្នាំមុន កូនខ្មែរ ឈ្មោះ សាសា ម្នាក់នេះ គ្រាន់តែជាកម្មករ ដែលស៊ីឈ្នួលគេនៅក្នុងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែដោយសារតែការតស៊ូ និង ការសម្រេចចិត្តទើបលោកស្រីកំពុងក្លាយជាអ្នកជំនួញ ដែលមានភាពជោគជ័យយ៉ាងខ្លាំង។

លោកស្រីបានផ្ដើមពីការលក់អនឡាញតូចតាច រហូតឈានដល់ការសម្រេចចិត្តបង្កើតប្រេន ដោយផលិតផល ខូឡាជេន Nout Collagen របស់លោកស្រីកាក់កបយ៉ាងខ្លាំង។ លោកស្រីត្រូវបានម្ចាស់រោងចក្រនៅក្នុងប្រទេសថៃ ប្រគល់ពានអោយម្ដងជាពីរដង ក្នុងនាមជាអ្នកជំនួញឆ្នើម ដែលជោគជ័យក្រោយការបង្កើតប្រេននោះផង។

មកទល់ពេលនេះ លោកស្រី សាសា អាចចាត់ទុកថា គឺជាម្ចាស់គ្រឿងសម្អាងធំមួយ ដែលមានតំណាងចែកចាយទាំងនៅស្រុកខ្មែរ និង បរទេស ជាពិសេសគឺនៅប្រទេសថៃ។ ក្រោយភាពជោគជ័យ នឹងខូឡាជេន ដែលមានគុណភាព ហើយត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់ទូទាំងកម្ពុជា និង កំពុងវាយលុកទីផ្សារដល់ថៃនេះ លោកស្រីក៏នឹងបង្កើតផលិតផលផ្សេងទៀតផងដែរ ដើម្បីតម្រូវចិត្តម៉ូយៗ ដែលជឿជាក់លើលោកស្រី ដែលជាម្ចាស់ប្រេន។

លោកស្រី ទើបតែត្រលប់មកពីទទួលពាននៅក្នុងប្រទេសថៃមុននេះប៉ុណ្ណោះ ក្នុងនាមជាបុគ្គលជោគជ័យ ដែលពូកែធ្វើទីផ្សារផលិតផល ទាំងនៅកម្ពុជា និង នៅថៃ៕