ក្រុមហ៊ុន Callalilly ធ្វើរឿងភ្ញាក់ផ្អើលមួយថ្វាយជូនព្រះនាងតូច នរោត្តម ជេនណា ក្នុងថ្ងៃចម្រើនព្រះជន្ម មុខព្រះបរមរាជវាំង

0

កាលពីថ្ងៃទី10 ខែ មីនា ឆ្នាំ 2024 មុននេះ កញ្ញា Jimmy អគ្គនាយិការក្រុមហ៊ុន Callalilly និង គូស្នេហ៍លោក Jimmy បានចូលរួមកម្មវិធីសប្បុរសធម៌ជាមួយនឹង ព្រះនាងតូច នរោត្តម ជេនណា ក្នុងថ្ងៃចម្រើនព្រះជន្មរបស់ព្រះនាង។ ក្រុមហ៊ុន Callalilly បានរៀបចំជានំបែបខ្មែរជូនចំពោះព្រះនាងជាពិសេសផងដែរ។

នៅវេលាថ្ងៃត្រង់មុននឹងកម្មវិធីចាប់ផ្ដើម CEO របស់ Callalilly ក៏បានដឹកនាំBAរបស់ខ្លួនជាច្រើនរូប ក៏ដូចជាក្រុមការងារមួយចំនួន ដើម្បីជួបគ្នាត្រៀមខ្លួនទទួលស្វាគមន៍នូវព្រះរាជវត្តមានរបស់ព្រះនាងមុននឹងកម្មវិធីសប្បុរសធម៍ចាប់ផ្ដើមផងដែរ។

ដោយនៅពេលរសៀល CEO របស់ ក្រុ ហ៊ុន Callalilly កញ្ញា Jimmy និង ក្រុមការងារទាំងអស់បានចុះទៅជម្រាបអញ្ជើញបងប្អូនលោកតាលោកយាយចាស់ៗនៅមុខព្រះបរមរាជវាំងជាច្រើនរូបគួរសម ឱ្យមកទទួលអំណោយដែលជាព្រះរាជទានផ្ទាល់ពីព្រះនាងតូច នរោត្តម ជេនណា ដើម្បីជាឱកាសនៃការអបអរថ្ងៃចម្រើនព្រះជន្មរបស់ព្រះនាង។

បន្ទាប់ពីបានចែកអំណោយជូនបងប្អូនលោកតាលោកយាយរួចហើយ កញ្ញា Jimmy ក៏បានយាងដំណើរព្រះនាងដោយស៊ីក្លូឆ្ពោះទៅកាន់ មុខព្រះបរមរាជវាំង ដើម្បីរៀបចំប្រារព្វពិធីចម្រើនព្រះជន្ម ថ្វាយជូនព្រះនាងនៅទីតាំងផ្ទាល់តែម្ដង។

កញ្ញា Jimmy បានបញ្ជាក់ថា មូលហេតុដែលខ្លួន យាងដំណើរព្រះនាងដោយ ស៊ីក្លូ នាឱកាសនេះ គឺដើម្បីឱ្យព្រះនាង ក៏ដូចជាក្រុមការហារទទួលបានអារម្មណ៍ប្លែកភ្នែក ពិសេសនោះគឺ មានឱកាសបានគយគន់ទេសភាពតាមមាត់ទន្លេបានដោយត្រជាក់ភ្នែកជាមួយនឹងជំហានមួយៗនៃស៊ីក្លូ ម្យ៉ាងកញ្ញាក៏មានគោលបំណងលើកស្ទួយវិស័យសុីក្លូរបស់ខ្មែរយើង និង អាចជួយឱ្យពូៗដែលប្រកបរបរនេះអាចរកចំណូលបានផងដែរ។