សាច់រឿងពិតក្នុង MV ហង្ស សុជាតា កំពុងផ្ទុះកក្រើក

0

បទចម្រៀង « អូនទៅបានបើបងដេញ » ដែលជាសំនៀងដើមរបស់តារាចម្រៀងហង្សមាសលោក ឆន សុវណ្ណារាជ ត្រូវបាន កញ្ញា ហង្ស សុជាតា យកមក Cover ជាថ្មី និង កំពុងផ្ទុះកក្រើកយ៉ាងខ្លាំងជាមួយនឹង Verson ស្រីចំណងជើង « បងទៅបានបើអូនដេញ » ជាពិសេសនៅក្នុងបណ្ដាញ TikTok ដោយសារតែសាច់រឿងនៅក្នុង MV មួយបទនេះ របស់កញ្ញា គឺជារឿងពិតរបស់គូស្នេហ៍មួយគូ ដែលគ្រាន់តែមើល MV របស់នាង គឺហូរទឹកភ្នែកដោយមិនដឹងខ្លួន។

សាច់រឿង ដែលនាងសម្ដែង អមដោយទឹកដមសំលេងយ៉ាងកម្សត់ ក្នុងបទ Verson ស្រីនេះ គឺ អ្នកលេងបណ្ដាញសង្គមច្រើនណាស់ កាត់យកបទចម្រៀងរបស់នាងយកទៅលេង និង កាត់យកប្លង់ដ៏កម្សត់ដែលនាងបានបង្ហាញនៅក្នុង MV យកទៅបង្ហោះ។

កញ្ញា ហង្ស សុជាតា ដែលជាតារាជើងចាស់ និង មានទឹកដមសំលេងច្រៀងបានពីរោះ ទាំងបទបែបជំនាន់ដើម និង បទយុវវ័យ ទទួលបានការគាំទ្រមិនតិចឡើយ ដោយសារតែស្នាដៃបទនេះ។

សាច់រឿងនេះ គឺជារឿងពិតរបស់គូស្នេហ៍មួយគូ ដែលដល់ថ្ងៃត្រូវរៀបការទៅហើយ បែរជាខាងប្រុសគ្រោះថ្នាក់ចរាចរណ៍ ហើយអ្វីដែលធ្វើអោយអ្នកទស្សនា ជក់ចិត្តបំផុតនឹង MV នេះ គឺការសម្ដែងដ៏កម្សត់របស់នាងតែម្ដង ដែលកាន់តែធ្វើអោយ កញ្ញា ហង្ស សុជាតា ផ្ទុះការសរសើរពីហ្វេនៗ៕