ប៉ៃតាកន សម្ភោធស្នាដៃរឿង « បណ្ដាសានាង រាត្រី » មុនចេញទៅ មីយ៉ាន់ម៉ា

0

ក្នុងពិធីសម្ភោធខ្សែភាពយន្តខ្នាតធំរឿង បណ្ដាសាររាត្រី ដែលសម្ដែងដោយ ព្រះនាងតូច នរោត្តម ជេនណា និង តារាមីយ៉ាន់ម៉ា លោក ប៉ៃតាកន លោក ក៏បានចូលរួមនៅក្នុងថ្ងៃបើកសម្ពោធនោះផងដែរ ខណៈដែលលោកបានថ្លែងប្រាប់ថា បើកុំតែត្រូវនៅរង់ចាំថ្ងៃសម្ពោធភាពយន្តនេះ លោកត្រូវត្រលប់ទៅស្រុកវិញយូរហើយ បន្ទាប់បានថតរឿង ប្រវត្តិស្នេហ៍នាងនាថ ចប់សព្វគ្រប់។

លោកថា នៅថ្ងៃទី8 មីនា លោកនឹងត្រលប់ទៅស្រុកវិញ ពោលគឺបញ្ចប់ការសម្ពោធរឿង បណ្ដាសាររាត្រី ភ្លាម ត្រលប់ទៅវិញភ្លាម ហើយទំនងជាយូរ ឬ ទាល់តែមានការងារថ្មីនៅកម្ពុជា ទើបលោកត្រលប់មកវិញ។ ជាមួយនឹងការបើកសម្ពោធភាពយន្តខ្នាតធំរឿង បណ្ដាសាររាត្រីនេះ លោក ប៉ៃតាកន ក៏ស្នើអោយហ្វេនៗកម្ពុជា គាំទ្រស្នាដៃរបស់លោកផងដែរ ដោយភាពយន្តដែលលោកបានថតអោយផលិតកម្ម LD មួយនេះ គឺចាប់ពីថ្ងៃទី 14 មីនា តទៅ នឹងដំណើរការលក់សំបុត្រផ្លួវការ។

នៅក្នុងថ្ងៃសម្ពោធនោះ ក៏មានវត្តមានតារាៗ និង ភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ ផងដែរ ទើបធ្វើអោយពិធីមួយនេះ មានភាពគគ្រឹកគគ្រេង បើទោះជាពិធីសម្ពោធ ធ្វើឡើងចំថ្ងៃអាហារសាមគ្គី ជាមួយសម្ដេចនាយករដ្ឋមន្ត្រី នៅកោះពេជ្រ។