តៀមគ្រាប់កាហ្វេរ បើកសម្ភោធសាខាថ្មីជាផ្លូវការ ជាមួយប្រូម៉ូសិនពិសេសៗ

0

កាលពីថ្ងៃទី 29 ខែកុម្ភៈឆ្នាំ 2024 មុននេះលោក សុខ សម្បត្តិ ដែលគេស្គាល់ថាគឺជាម្ចាស់ហាង តៀមគ្រាប់កាហ្វេ បានរៀបចំកម្មវិធីកាត់ខ្សែបូរសម្ភោធហាងសាខាថ្មីរបស់ខ្លួននៅជិតនឹងសាលាខណ្ឌ7មករា ក្រោមវត្តមានតារាសិល្បៈជាច្រើនបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសបើកដំណើរការទីតាំងថ្មីនេះយ៉ាងអធឹកអធម។

នៅក្នុងឱកាសបើកដំណើរការទីតាំងថ្មីនេះផងដែរ លោកក៏បានធ្វើការ Promotion ទិញ2ថែម1 នូវគ្រប់ Menu ភេសជ្ជៈដែលមាននៅក្នុងហាង ពិសេស ភេសជ្ជៈដែលកំពុងផ្ទុះទីផ្សាផ្សំពីផ្លែឈើក្នុងស្រុក ដើម្បីឱ្យអតិថិជន និង អ្នកគាំទ្រ តៀមគ្រាប់កាហ្វេរ កន្លងមក បានភ្លក់គ្រប់ៗគ្នា និង ចំណាយថវិការតិច ដែលប្រូម៉ូសិននេះផ្ដល់ជូនអតិថិជនដែលមកទិញដល់ហាងតែប៉ុណ្នោះ ចាប់ពីថ្ងៃទី29កុម្ភះ ដល់ថ្ងៃទី29មីនា ផងដែរ។

លោក សុខ សម្បត្តិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាទម្រាំតែលោកបានបើកដំណើរការហាង តៀមគ្រាប់ការហ្វេ បានជោគជ័យមកដល់សព្វថ្ងៃនេះគឺបានទៅរៀនសិក្សាស្វែងយល់ពីរស់ជាតិ ការហ្វេនៅឯក្រៅប្រទេសអស់ជាច្រើនឆ្នាំ ទើបធ្វើឲ្យអាជីវកម្មមួយនេះទទួលបានជោគជ័យដល់សព្វថ្ងៃ ឈានទៅដល់ការពង្រីកសាខាជាបន្តបន្ទាប់ ដោយសាខាទីមួយនៅជិតផ្សាផេនសល និង សាខាកំពុងបើកសម្ភោធថ្មីនេះផងដែរ។

លោកបន្តទៀតថា ហាងនេះមិនបានទិញប្រេនឆាយមកពីប្រទេណាទេ គឺលោកជាអ្នកបង្កើតប្រេនខ្លួនឯង ហើយមីនុយក្នុងហាងសុទ្ធតែលោកជាអ្នកបង្កើតរស់ជាតិថ្មី។ លោកក៏ បានសម្តែងការរីករាយយ៉ាងខ្លាំងនៅពេលហាង ទៀមគ្រាប់ការហ្វេ បានបើកដំណើរការនៅពេលនេះ ហើយលោកជឿរថាអតិថិជននឹងមកគាំទ្រហាង ទីតាំងថ្មីនេះច្រើនជាមិនខាន ព្រោះរស់ទាញចិត្តភ្ញៀវតាំងពីសាខាទីមួយមកម្លេះ។

ជាក់ស្ដែងនៅក្នុងថ្ងៃបើកសម្ភោធសាខាថ្មីនេះ គេក៏ឃើញមានវត្តមាន កញ្ញា ញឹម ចានថន, លោក ម៉ាដូណា, កញ្ញា ស៊ឹម ថៃណា និង អ្នកជំនួញ ព្រមទាំងមិត្តជិតស្និទរបស់លោកជាច្រើន អញ្ជើញជាភ្ញៀវកិត្តិយស ញ៉ំាងឱ្យកម្មវិធីកាន់តែពិសេស និង ពោពេញដោយភាពសប្បាយរីករាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here