គង់ វិសាល បានតំណែងក្នុង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ឃីកបុកស៊ីងកម្ពុជា

0

យោងតាមសេចក្ដីប្រកាសរបស់ សហព័ន្ធប្រដាល់គុនខ្មែរ និង ឃីកបុកស៊ីងកម្ពុជា បានសម្រេចតែងតាំងលោក គង់ វិសាល អ្នករៀបចំកម្មវិធីល្បីឈ្មោះប្រចាំទូរទស្សន៍បាយ័ន ជាទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធដល់ទៅ2ស្ថាប័នព្រមគ្នា ក្នុងអណ្ណត្តិទីថ្មីរបស់សហព័ន្ធ បន្ទាប់ពីលោកបានរួមចំណែកជួយ និង បំផុសក្នុងវិស័យគុនខ្មែរ និង ឃីកបុកស៊ីងនេះច្រើន។


តាមរយៈសេចក្ដីប្រកាសនេះ បង្ហាញកាន់តែច្បាស់កាន់តែខ្លាំង ពីការបោះជំហានថែមមួយកម្រិតទៀត របស់លោក គង់ វិសាល ខណៈដែលកន្លងមក គេដឹងត្រឹមថាលោកបានរួមចំណែកច្រើន តែក្នុងរង្វង់សិល្បៈ។

តួនាទីថ្មីនេះ ក៏នឹងជួយអោយវិស័យប្រដាល់គុនខ្មែរ និវ ឃីកបុកស៊ីង នឹងក្លាយជាទុសដៅមួយថ្មី ដែលលោក គង់ វិសាល នឹងត្រូវរួមចំណែក ក្នុងការរួមចំណែក ស្របពេលដែល លោកក៏មានតួនាទី ជាអ្នកផលិតកម្មវិធី និង ជាអ្នកស្វែងរកស្ពុនស័រស្រាប់ ដើម្បីគាំទ្រការប្រកួតរបស់កីឡាករ។



LEAVE A REPLY

Please enter your comment!
Please enter your name here