កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០២៤ កញ្ញា Jimmy Meng អគ្គនាយិកាផលិតផល Callalilly បានសម្រេចចុះហត្ថលេខា MOU ប្រកាសយកបវរកញ្ញា៣រូប ដែលជា Top 3 Miss Grand របស់ខេត្ត សមុទ្រសាខន អោយក្លាយជា BA ឬ ទូតសុច្ឆទៈ ផ្ដាច់មុខ ក្នុងការផ្សព្វផ្សាយផលិតផលគ្រឿងសម្អាង Callalilly ដើម្បីអោយផលិតផលដែលកញ្ញាគឺជាម្ចាស់ប្រេនមួយនេះ កាន់តែផ្ទុះការគាំទ្រ នៅក្នុងប្រទេសថៃ។
ក្រៅពីរកញ្ញាឯកទាំង៣ កញ្ញាក៏បានជ្រើសយកអ្នកលេងបណ្ដាញសង្គម ដែលជាបុគ្គលល្បីនៅក្នុងប្រទេសថៃ អោយធ្វើជាអ្នកផ្សព្វផ្សាយផងដែរ។ នៅមិនទាន់ដឹងថា ក្រុមហ៊ុនបានចំណាយលើតម្លៃខ្លួន របស់បវរកញ្ញាទាំង៣ អស់ប៉ុន្មានសម្រាប់ការកុងត្រានេះទេ ដោយគ្រាន់តែកញ្ញា Jimmy បង្ហើបថា មានការចំណាយខ្ពស់ តែដោយសារតែគឺជាយុទ្ធសាស្ត្រ ក្នុងការបំបែកទីផ្សារនៅក្នុងប្រទេសថៃ ទើបក្រុមហ៊ុនត្រូវតែបោះទុន។
MOU ដែលបានធ្វើឡើងនៅក្នុងប្រទេសថៃ នៅទីរួមខេត្តសមុទ្រសាខននេះ គឺក្រុមហ៊ុន Callalilly ក៏នឹងផ្ដល់ការរ៉ាប់រងមួយចប់ការប្រកួតរបស់ម្ចាស់មកុដ Miss Grand Sakmuth Sakhorn នៅក្នុងការប្រកួតថ្នាក់ជាតិផងដែរ ក្រៅពីតម្រូវតែលើការថតផ្សព្វផ្សាយ។ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនោះ Jimmy មិនត្រឹមតែចំណាយថវិកានាំយកក្រុមការងារ និង អ្នកសារព័ត៌មានគឺ ក្រុមផ្ទះតារា ពីកម្ពុជាតែប៉ុណ្ណោះទេ តែក៏បានអញ្ជើញ កញ្ញា ណានណាន កូនស្រីតារាកំប្លែងអ៊ីត 2nd Runner up Miss Teen Cambodia 2023 អោយមកចូលរួមជាកិត្តិយស និង ជាសាក្សីផងដែរ។
នេះគឺជាជោគជ័យមួយ ដ៏គួរអោយសរសើរ ដែលអ្នកជំនួញខ្មែរ ដែលម្ចាស់ប្រេនខ្មែរ អាចនាំយកប្រេនគ្រឿងសម្អាងដែលខ្លួនបង្កើត យកមកលក់នៅក្នុងប្រទេសថៃ ហើយថែមទាំងហ៊ានបោះទុនយ៉ាងច្រើនសែនដុល្លារ ដើម្បីយកតារាថៃ បវរកញ្ញាថៃ និង ក្រុមអ្នកលេងបណ្ដាញសង្គមល្បីៗរបស់ថៃ អោយធ្វើជាអ្នកផ្សព្វផ្សាយ។
Jimmy ក៏គម្រោងធ្វើសកម្មភាពផ្សព្វផ្សាយជាច្រើនទម្រង់ផ្សេងទៀត នៅក្នុងប្រទេសថៃ ដើម្បីអោយផលិតផល Callalilly កាន់តែផ្ទុះកក្រើកនៅក្នុងប្រទេសថៃ ដូចគ្នានឹងនៅកម្ពុជាផងដែរ។
នេះក៏បង្ហាញថា ផលិតផលប្រេននេះ មានការទទួលស្គាល់ជាអន្តរជាតិដូចគ្នា ទើបអាចយកមកប្រជែងនៅទីផ្សារថៃបាន ហើយថែមទាំងយកតារាល្បីៗថៃ យកមកធ្វើជា BA ដោយសារតារាថៃ បើផលិតផលគ្មានការទទួលស្គាល់ គឺទោះជាជះលុយកម្រិតណា ក៏មិនទទួលផ្សាយដាច់ខាត ជាពិសេសសម្រាប់ការផ្សាយអោយប្រជាជនថៃទិញប្រើនោះ។ Callalilly ក៏មានអ្នកតំណាងផ្ដាច់ប្រទេសប្រចាំប្រទេសថៃផងដែរ មុននឹងជ្រើសយកបវរកញ្ញាថៃ ជា BA នេះ៕