ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប គ្រួសារម៉ាហូ បាននាំយកអំណោយជាច្រើនទៅប្រគល់ជូនដល់មណ្ឌលកុមារកំព្រា សមាគមមជ្ឈមណ្ឌលបេះដូង និង ក្ដីសង្ឃឹម។
លោកស្រី គ្រុយ រដ្ឋា អគ្គនាយិកាក្រុមហ៊ុនម៉ាហូ បានលើកឡើងថា មណ្ឌលនេះ លោកស្រីបានដឹកនាំសប្បយរសជន ជាពិសេសគឺនាយកផលិតផលម៉ាហូ នៅជប៉ុនយកមកជួយតាំងពីច្រើនឆ្នាំមកម្លេះ ហើយបើទោះជារៀងរាល់ឆ្នាំ លោកស្រី និង សប្បុរសជន មិនបានមកសួរសុខទុក្ខអោយបានរាល់ឆ្នាំ តែលោកស្រី ក៏នៅតែបន្តគៀងគរជំនួយ យកមកប្រគល់ជូនជារៀងរាល់ខែ ដើម្បីអោយមណ្ឌលមួយនេះ អាចបន្តការចិញ្ចឹមមើលថែក្មេងៗ ដែលភាគច្រើនគឺគ្មានឪពុកម្ដាយ និង មានបញ្ហាជីវភាព។
នៅក្នុងពិធីនោះ លោកស្រី គ្រុយ រដ្ឋា ក៏បានរៀបចំអោយក្មេងៗ សំពះដឹងគុណដល់ប្រធានមណ្ឌល និង អ្នកមើលថែក្មេងទាំងអស់ ដោយគេឃើញពិធីនេះ មានភាពក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ជាពិសេសនៅពេលតំណាងក្មេងៗ សុំខមាលទោសដល់ឪពុកម្ដាយចិញ្ចឹម ដែលបានមើលថែ និង ពេលតំណាងអ្នកមើលថែ រៀបរាប់ពីអារម្មណ៍ក្ដុកក្ដួល ទាំងអួលដើមករ ដើម្បីលើកទឹកចិត្តដល់ក្មេងៗ។
នេះក៏ចាត់ទុកថា គឺជាអនុស្សាវរីយ៍មួយដ៏ល្អផងដែរ ដែលគ្រួសារម៉ាហូ បានធ្វើ ដែលបង្ហាញយ៉ាងច្បាស់ថា បើទោះជាធ្វើអាជីវកម្មដើម្បីផលចំណេញ តែគ្រួសារម៉ាហូ តែងតែយកចិត្តទុកដាក់ចំពោះសង្គម រួមមានកុមារកំព្រា និង អ្នកដែលមានជីវភាពខ្ដត់ខ្សោយ។