សប្បុរសជនមួយក្រុម ចែករំលែកក្ដីស្រឡាញ់ដល់សិស្ស និងសហគមន៍ខ្វះខាត

0

កាលពីពេលថ្មីៗ សប្បុរសជនមួយក្រុម បានចុះចែករំលែកក្តីស្រលាញ់ ដល់សហគមន៍ក្រីក្រ ដោយក្នុងនោះរួមមាន សម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ ដើម្បីអោយកុមារទីទាល់ក្រ ចាស់ជរា នៅសាលាបឋមសិក្សាព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ទទួលបានអំណោយ។ ពិធីនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យ ទី១៦ ធ្នូ ២០១៨ ដោយព្រះគ្រូរតនរង្សី សៀង បូរិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជ និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម ក្រោមប្រធានបទ (ការចូលរួមរបស់អ្នកជាក្តីសង្ឃឹមរបស់ពួកយើង)។

ព្រះគ្រូរតនរង្សី សៀង បូរិទ្ធ មានសង្ឃដីកា ដោយព្រះគ្រូជាកូនកំព្រា ដូច្នេះលោកមានសេចក្តីអាណិត ទើបបានបង្កើតក្រុមសប្បុរសធម៌នេះឡើង ដើម្បីខិតខំប្រឹងប្រែងស្វែងរកជំនួយយកមកផ្គត់ផ្គង់សល់ សាមណៈសិស្សដែលបានមករៀនក្នុងវត្តព្រះប្រសប់ និងជនទីទាល់ក្រ។ ដូច្នេះហើយបានជាក្រុមសប្បុរសធម៌នេះ ប្រើឈ្មោះថា «អ្នកជាក្តីសង្ឃឹមរបស់ពួកយើង»។

មិនខុសគ្នាដែរ លោក Eric Chong តំណាងក្រុមហ៊ុន Prime One Real Estate limited បានបង្ហាញអារម្មណ៍ពាក់ព័ន្ធនឹងកិច្ចសហការនេះដែរថា លោកសប្បាយចិត្ត ដែលបានរួមចំណែកផ្តល់ក្តីស្រលាញ់ជូនដល់បងប្អូនកម្ពុជា ដែលខ្វះខាតធនធាន ជាពិសេសក្មេងៗក្រីក្រ ដែលមានជីវភាពក្រខ្សត់ នូវខាងលើ។

គួរបញ្ជាក់ថា អ្នកទទួលអំណោយនាថ្ងៃនោះរួមមាន សិស្សានុសិស្ស ៣០០នាក់ គ្រួសារក្រីក្រ ៣២ គ្រួសារ លោកគ្រូអ្នកគ្រូ ដោយទទួលបានសម្ភារៈសិក្សា គ្រឿងបរិភោគ ឧបភោគ បរិភោគ និងថវិកាមួយចំនួន៕