ហែលឆ្លងពីជីវិតជាភេទទី៣ ដែលមានជីវភាពមិនសូវធូរធារ ពេលនេះ ស្រីនីន ដែលជាម្ចាស់អាជីវកម្ម ស្រីនីន សម្អាងការ កាន់តែមានភាពជោគជ័យ ដោយកញ្ញា ក្រៅពីបានសាងកេរ្តិ៍ឈ្មោះ អោយមហាជនបានស្គាល់ជាងមុន នាងក៏ពង្រីកហាងសាឡន និង សម្អាងការ អោយកាន់តែជោគជ័យផងដែរ។ អ្វីដែលនាងបានជួយអោយគ្រួសារកាន់តែមានមុខទៀតនោះ គឺនាងបានធ្វើខួបកំណើតកាលពីដើមខែមករា ឆ្នាំ២០២៤ កន្លងទៅ ដោយបានអញ្ជើញមិត្តភ័ក្ត្រ និង អ្នកសិល្បៈមកចូលរួមមួយចំនួន ដើម្បីបង្ហាញថា ស្រីនីន ដែលធ្លាប់តែគេមាក់ងាយកាលពីមុន គឺជោគជ័យកាន់តែខ្លាំងនៅក្នុងពេលនេះ។ ក្នុងនោះទឹកដៃ Make Up របស់នាងក៏កាន់តែមានការទទួលស្គាល់ផងដែរ នាពេលចុងក្រោយ៕