កាលពីថ្ងៃទី៦ មករា ឆ្នាំ២០២៤ មុននេះ លោកស្រី GN ដែលជាម្ចាស់ប្រេន V និង G21 និងជាអ្នកគ្រប់គ្រង Miss Grand ខេត្តសៀមរាប បានសម្រេចចុះ MOU ផ្លូវការមួយ ជាមួយអ្នកនាង ឌី សូនីតា និង កញ្ញា បូ នីកា ដែលជាអ្នកបង្កើត Content សប្បាយៗនៅលើបណ្ដាញសង្គម ដើម្បីអោយអ្នកទាំងពីរផ្សព្វផ្សាយពីផលិតផល V និង G21 របស់លោកស្រី ពេញរយៈពេល១ឆ្នាំ។
ក្នុងជំនួបចុះកិច្ចព្រមព្រៀងដ៏គគ្រឹកគគ្រេងនាថ្ងៃនោះ លោកស្រី NG ក៏បានបង្ហាញវត្តមានបេក្ខនារីមួយចំនួន ដែលសុទ្ធតែជាបេក្ខភាពត្រៀមត្រូវដណ្ដើមមកុដ ប្រចាំខេត្តសៀមរាបផងដែរ ខណៈដែលលោកស្រីបញ្ជាក់ថា សម្រាប់ការប្រកួតទាំងមូល គឺ Miss Grand ខេត្តសៀមរាបរបស់លោកស្រី បានត្រៀមខ្លួនរួចហើយ ក្នុងការផលិតតំណាងខេត្តមួយដ៏ល្អ។
ជាមួយគ្នានោះ លោកស្រី ក៏ប្រកាសថា នឹងធ្វើទីផ្សារអោយខ្លាំងលើផលិតផល V និង G21 របស់លោកស្រី ក្រោយពីចុះ MOU យកតារាទាំង២ដួងខាងលើ អោយក្លាយជាដៃគូផលិតវីដេអូ ដើម្បីផ្សព្វផ្សាយនេះផងដែរ៕