ទស្សនាទិដ្ឋភាពត្រជាក់ភ្នែកនៅលើកោះរ៉ុង និង ក្រុងព្រះសីហនុ ជាមួយក្រុមការងារផ្ទះតារា នាដំណើរកំសាន្តចុងឆ្នាំ

0

នៅអំឡុងចុងឆ្នាំ២០២៣នេះ ទិដ្ឋភាពកោះរ៉ុងនៅតែទាក់ទាញខ្លាំង ដោយមានអ្នកទេសចរណ៍ជាតិ និង អន្តរជាតិទៅលម្ហែយ៉ាងច្រើនកុះករ ពោលគឺតាំងពីបុណ្យណូអែល។

ក្រុមការងារ ផ្ទះតារា បានដឹកនាំក្រុមការងារទៅផ្ដិតយកទេសភាព និង បរិយាកាសនៅទីនោះដោយផ្ទាល់ ដោយអាកាសធាតុមិនមានលក្ខណៈចុះត្រជាក់ខ្លាំង ដូចនៅភ្នំពេញ និង ក្រោយមានការប្រកាសថារងឥទ្ធិពលពីខ្យល់បក់មកពីសមុទ្រចិននោះឡើយ។

នៅលើកោះទាំងមូល ជាពិសេសតាមឆ្នេរសំខាន់ៗ ត្រូវបានរៀបចំទទួលអ្នកទេសចរណ៍យ៉ាងទាក់ទាញនោះផង អ្វីដែលសំខាន់នៅអំឡុងដាច់ឆ្នាំនេះ រលកសមុទ្រមិនមានខ្យល់ខ្លាំងពិបាកធ្វើដំណើរនោះទេ ដូច្នេះហើយ ទើបមានអ្នកទេសចរណ៍ទៅកម្សាន្តនៅកោះនោះច្រើន ដោយតាមការប៉ាន់ស្មានគឺនឹងកកកុញខ្លាំងនៅថ្ងៃឆ្លងឆ្នាំ។

ក្រៅពីនេះក្រុមការងារយើងខ្ញុំក៏បានបន្តដំណើរទស្សនកិច្ចទៅដល់រម្មណីយដ្ឋាននានានៅក្នុងក្រុងព្រះសីហនុ ដូចជានៅតំបន់ឆ្នេរមាសឆ្នេប្រាក់ កោះរាជបុត្រ ដែលមានបរិយាកាសត្រជាក់ភ្នែកមិនចាញ់ក្រៅប្រទេស និង នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វចៀម រួមទាំងសត្វអូទ្រីស ដែលមាននៅក្នុងស្រុកខ្មែរចិញ្ចឹមដោយកសិករខ្មែរយើង និង ជាតំបន់រម្មណីយ៍ដ្ឋានមួយដ៏កម្រមាននៅកម្ពុជាយើង។

ខាងក្រោមនេះគឺជាទិដ្ឋភាពនៅតាមតំបន់កំសាន្តនីមួយៗនៅលើទឹកដីដែនកោះរ៉ុង និង ក្រុងព្រះសីហនុ ដែលក្រុមការងារយើងបានផ្តិតទុកជាអនុស្សាវរីយ៍នាបំណាច់ឆ្នាំនេះ។





LEAVE A REPLY

Please enter your comment!
Please enter your name here