មិននឹកស្មានសោះ អ្នកផលិតមាតិកាល្បី Soun Thida មានកូនស្រីខ្លាំងទាំងវ័យក្មេង

0

មកទល់ពេលនេះ ក្មេងស្រី Kim I Win កំពុងបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងសមត្ថភាពដើរម៉ូដ ក្នុងនាមជាកូនសិស្សលោក Oliva Kong។ នាងតូចជាកូនស្រី អ្នកស្រី សួន ធីតា ដែលជាអ្នកធ្វើ Content ល្បីឈ្មោះមួយរូបនៅលើបណ្ដាញសង្គម។

លោក Oliva Kong ជាគ្រូបង្វឹកបញ្ជាក់ថា Kim I Win គឺជាកូនសិស្សដែលមានសមត្ថភាព ហើយឆ្អីនទាំងព្រម លើសមត្ថភាព Fashion ហើយអ្វីដែលសំខាន់គឺនាងតូចមានភាពក្លាហាន លើឆាកធំៗ ដោយផ្នែកភាសា និង ជំនាញសិល្បៈក៏ស្ទើរតែពូកែទាំងវ័យក្មេងគ្រប់ទម្រង់ ដែលលោកអាចនិយាយបានថា មិនមែនក្មេងវ័យក្រោម៦ឆ្នាំណា ក៏សុទ្ធតែអាចធ្វើបាន។

ក៏លោកថាសប្បាយចិត្ត ដែលខ្លួនមានសិស្សពូកែៗ ហើយក្រៅ ពី Kim I Win លោកក៏បានបង្វឹកម៉ូដែលតូចធំជាច្រើនទៀត អោយមើលទៅឃើញខ្លាំង និង លេចធ្លោជាច្រើននាក់ផ្សេងទៀតផងដែរ ទើបលោកមានមោទនភាព ចំពោះអ្វីដែលបានសាងឡើងនៅក្នុងពេលនេះ។ Kim I Win ក៏នឹងត្រៀមចូលរួមក្នុងកម្មវិធីដើរម៉ូដធំៗ ជាមួយនឹងឈុតអស្ចារ្យផ្សេងទៀតដែលលោកឌីហ្សាញផងដែរ ក្នុងពេលបន្តបន្ទាប់។