តារា TikTok ផាត់ តាភូ ឆ្លើយតបប៉ុន្មានម៉ាត់ទៅកាន់ហ្វេនៗក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

0

តារា TikTok ផាត់ តាភូ ស្រាប់តែត្រូវបានអ្នកគាំទ្រជាច្រើនបង្ហាញភាពភ្ញាក់ផ្អើលខណៈបែកធ្លាយដំណឹងថាលោកបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី 7 ខែធ្នូ នៅឯស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់លោកផ្ទាល់។

លោក ផាត់ តាភូ បានផ្ដល់កិច្ចសម្ភាសន៍ជាមួយផ្ទះតារាថា ឡានលោកគឺជួបឧបទវហេតុបែកកង់ខាងស្ដាំស្របពេលកំពុងបើកបរធ្វើឱ្យរេចង្កូត ទៅបុកនឹងរថយន្តអ្នកដំណើរមួយគ្រឿងទៀត បណ្ដាលឱ្យលោកទទួលរងនូវរបួសធ្ងន់គួរសម រីឯរថយន្តរបស់លោកក៏ខូចខាតយ៉ាងដំណំផងដែរ និង កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់សម្ថកិច្ចដោយលោកពុំទាន់ទទួលបានរថយន្តត្រឡប់មកវិញ បើទោះជាមានការដោះស្រាយរួចរាល់ជាមួយនឹងភាគីម្ខាងៗមកហើយបន្ទាប់ពីជួបរឿងហេតុ។

យ៉ាងណាមិញ នៅពេលថ្មីៗនេះលោកក៏បានបង្ហោះសារ ដើម្បីអរគុណទៅកាន់អ្នកគាំទ្រដែលកំពុងព្រួយបារម្ភ និង មិត្តៗសិល្បៈដែលបានឆាតមកសួរសុខទុក្ខលោក ខណៈក្នុងសំណេរក៏បញ្ជាក់ថា « អគុណបងប្អូននឹងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ដែលបានបារម្មណ៍នឹងឆាតសួរសុខទុកពីខ្ញុំ សូមទោសខ្ញុំមិនបានឆ្លេីយតបអស់បាន ចង់ប្រាប់បងប្អូនថាពេលនេះខ្ញុំមិនអីទេ ផុតគ្រោះថ្នាក់ហេីយ…🙏❤️
#ខ្ញុំនឹងត្រលប់មកវិញឆាប់ៗនេះ…»

ដោយសារក្រោយកើតរឿងហេតុភ្លាមៗ លោកក៏មិនបានបង្ហោះ ឬ បង្ហើបដំណឹងឱ្យមហាជនបានដឹង ព្រោះមិនចង់ឱ្យមានការជ្រួលច្របល់ ឬ ព្រួយបារម្ភចំពោះលោក។ ទើបតែពេលថ្មីៗនេះលោកបានបង្ហោះសារបង្ហាញពី ការរួចផុតជីវិតពីសេចក្ដីស្លាប់ និង បន្តផុស Story នៅលើ Facebook ក្នុងស្ថានភាពដេកព្យាបាលនៅលើគ្រែពេទ្យ ទើបគេដឹងច្បាស់ថាលោក ផាត់ តាភូ ពិតជាបានជួបហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះមែន។