កាលពីរាត្រីថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ2023 មុននេះ លោក ម៉ែន សីហា ហៅ Oliva Kong ដែលជាអ្នកច្នៃម៉ូដដ៏ឆ្នើមរបស់កម្ពុជា Brand KALKIN និង ជាស្ថាបនិក Cambodia’s Queen of the Catwalk បានត្រឡប់មកដល់មាតុភូមិវិញជាមួយនឹង កូនសិស្សដែលជា Models ប្រមាណជាងម្ភៃរូប បន្ទាប់ពីបញ្ចប់បេសកកម្មដើរបង្ហាញម៉ូដនៅក្នុងកម្មវិធី Asia Fashion Runway នៅឯប្រទេសម៉ាឡេស៊ី។
អ្វីដែលគួរឱ្យមានមោទនភាពបំផុតនោះគឺ លោក Oliva Kong ដែលជាអ្នកច្នៃម៉ូដតំណាងកម្ពុជា បានឈ្នះពានរង្វាន់ Excellent Designer Award ក្នុងកម្មវិធីដ៏ធំអស្ចារ្យមួយផងដែរ។ លោកបានផ្ដល់កិច្ចសម្ភាសន៍ដោយក្ដីរំភើប លាយឡំជាមួយនឹងទឹកភ្នែកថា ខ្លួនពិតជារំភើបចិត្តណាស់ ក្នុងនាមលោកជាកូនខ្មែរមួយរូប និង ជាអ្នកច្នៃម៉ូដតំណាងឱ្យកម្ពុជា បានពាំនាំនូវសិល្បះវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិឱ្យប្រទេសជុំវិញពិភពលោកបានស្គាល់ និង ទទួលដឹងស្ងប់ស្ងែងពីសិល្បះវប្បធម៌ខ្មែរ។
ហើយអ្វីដែលលោកកាន់តែរំភើបជាងនេះទៅទៀត លោកក៏ជាអ្នកច្នៃម៉ូដតំណាងកម្ពុជាមួយរូបដែលបានឈ្នះពាន ច្នៃម៉ូដបានយ៉ាងល្អឥតខ្ចោះ ក្នុងចំណោម ១០ប្រទេស Excellent Designer Award ក្នុងកម្មវិធី Asia Fashion Runway នៅក្នុងប្រទេសម៉ាឡេសុី ដែលនេះគឺជាជោគជ័យដ៏ធំមួយទៀតដែលលោកបានសាងស្នាដៃជូនប្រទេសកម្ពុជានាចុងឆ្នាំ 2023នេះ។