ម្ចាស់ប្រេន Maho រំភើបចិត្តពេលបានជួប អតីតនាដការីរបាំព្រះរាជទ្រព្យ

0

កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៣ លោកស្រី គ្រុយ រដ្ឋា អគ្គនាយិកាក្រុមហ៊ុន Maho(ម៉ាហូ) និង ស្វាមី បានចុះមកសួរសុខទុក្ខ លោកយាយ ពៅ សាមលី ដែលជាសែព្រះរាជវង្សមួយអង្គ និង ជាអតីតនាដការីរបាំព្រះរាជទ្រព្យ តាំងពីក្នុងសម័យសង្គមរាស្ត្រនិយម។

លោកយាយក៏ជាអតីតអ្នកច្រៀងយីកេ និង ជាគ្រូបង្ហាត់របាំព្រះរាជទ្រព្យនាសម័យមុនផងដែរ ទើបលោកស្រី គ្រុយ រដ្ឋា រំភើបចិត្ត ព្រោះនាពេលកន្លងមកលោកស្រីបានស្គាល់លោកយាយ ត្រឹមតែជាអ្នកជម្ងឺ ដែលមានបញ្ហាសុខភាព ហើយបានធូរស្បើយ ដោយសារតែប្រើផលិតផលមកពីជប៉ុន ដែលលោកស្រីធ្វើការនាំចូល។

លោកស្រីថា កន្លងមកលោកយាយ គឺមានសភាពខ្វិនដើរមិនរួច និង មានជម្ងឺស្រុតស្បូន ធ្លាក់ស្បូនធ្ងន់ធ្ងរ ដែលខ្លាចក្នុងការវះកាត់ ហើយដល់ពេលលោកយាយបានពិសារអាហារសុខភាព Maho ដែលជាផលិតផលសុខភាពរបស់ជប៉ុន ក៏ជាដូចសព្វថ្ងៃ។

ជាមួយនឹងការចុះសួរសុខទុក្ខនេះ លោកយាយ ពៅ សាមលី ក៏បានបង្ហាញពីបទពិសោធន៍ ក្រោយប្រើ ម៉ាហូ និង បានរៀបរាប់ពីប្រវត្តិក្នុងពេលបម្រើសិល្បៈក្នុងនាមជានាដការីរបាំបុរាណ និង ជាអ្នកយីកេផងដែរ។

ព័ត៌មានលម្អិត នឹងមានផ្សាយជូនក្នុងកិច្ចសម្ភាសន៍របស់ ផ្ទះតារា ក្រោមការសម្ភាសន៍ដ៏លម្អិត របស់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោកស្រី គ្រុយ រដ្ឋា។