Dr.Tiara រំលេចឈុតស ឡើងញាក់ ក្នុងសណ្ឋាគារទំនើប

0

កាលពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនកូរ៉េ Dr.Tiara បានរៀបចំពិធីជួបជុំយ៉ាងកក្រើក ដោយដាក់ឈ្មោះថា White Party ហើយត្រូវអោយអ្នកចូលរួមស្លៀកសស្កកស្កះ យ៉ាងស្រុះដៃគ្នាតែម្ដង ដែលធ្វើពិធីជួបជុំសណ្ឋាគារទំនើប Hyatt PhomPenh ពោរពេញដោយសម្រស់យ៉ាងត្រដែតតែម្ដង ជាមួយនឹងឈុតសស្អាតៗមួយបែបម្នាក់។

អគ្គនាយិកអគ្គនាយិកា ដែលជាជនជាតិកូរ៉េ ក៏ញញឹមបិទមាត់មិនជិតផងដែរ នៅពេលឃើញអ្នកចូលរួម និង តំណាងទាំងអស់ សុទ្ធតែរំលេចឈុតស ដែលជានិមិត្តរូបនៃផលិតផល Tiara ដែលជាគ្រឿងសម្អាងបែបឱសថមកពីកូរ៉េ។ ពិធីនេះក៏មានតារាសិល្បៈជាច្រើនរូបចូលរួមជាកិត្តិយសផងដែរ ដូចជា លោក ទេព រិន្ទដារ៉ូ, កញ្ញា ជេស៊ីកា, លោក ជា សុវណ្ណនរាហ៍, លោក ម៉ឺន ឯកសុភារិទ្ធិ, កញ្ញា ហេង ចន្ថា និង កញ្ញា សីសី ជាដើម។

អ្វីដែលគេចាប់អារម្មណ៍ គឺ CEO ជាជនជាតិខ្មែរទាំង៤រូប រួមមាន អ្នកនាង ឈឿន ផាន់រ៉ាណា. អ្នកនាង សៀង ស្រីពេជ្រ, អ្នកនាង អយ សុីនេត និង អ្នកនាង ចាន់ មុន្នី គឺថារំលេចសម្រស់ឡើងញាក់តែម្ដង ស្ទើរតែធ្វើអោយតំណាងចែកចាយ និង ថ្នាក់ដឹកនាំជាជនជាតិកូរ៉េ មើលមិនចង់ស្គាល់។ ពិធីនេះ ក៏មានការប្រកាសឈ្មោះ អ្នកត្រូវទទួលប័ណ្ណសរសើរ និង ពានឆ្នើម តាំងពីលេចរៀងធំ រហូតដល់លេខរៀងលេខ១ ដែលធ្វើអោយអ្នកចូលរួម អររំភើបចង់ហោះផងដែរ។

អ្នកនាង សៀង ស្រីពេជ្រ ដែលជា CEO មួយរូប បានចាត់ទុកថា នេះគឺពិធីជួបជុំដ៏សំខាន់សម្រាប់បំណាច់ឆ្នាំ និង ជាកម្មវិធីលើកទឹកចិត្តដ៏ពិសេសសម្រាប់អ្នកលក់ឆ្នើមរបស់ផលិតផល Dr. Tiara។