បន្ទាប់ពីបានទៅដល់ផ្ទះលោកតា គង់ ណៃ នៅខេត្តកំពតចំនួន២លើក កាលពីថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២៣ លោកស្រី គ្រុយ រដ្ឋា និង លោក ហ៊ៅ សុផានាថ អគ្គនាយិកា អគ្គនាយក ក្រុមហ៊ុនម៉ាហ៊ូ បានចុះទៅកាន់ផ្ទះលោកតា ជាលើកទី៣ ដោយបានពាំនាំផលិតផលសុខភាពម៉ាហូ ចំនួន២ប្រអប់បន្ថែមទៀត យកទៅប្រគល់ជូនលោកតា គង់ ណៃ ក្រោយពីលោកតា បានទទួលផលិតផលសុខភាពមកពីប្រទេសជប៉ុននេះ ហើយមានសុខភាពប្រសើរឡើង និង មិនមានលទ្ធភាព ទិញបន្ត។
លោកស្រី គ្រុយ រដ្ឋា បានលើកឡើងថា ចាប់តាំងពីលោកស្រី បាននាំយកផលិតផលម៉ាហូ យកទៅអោយលោកតាពិសារ ហើយកាន់តែមានសុខភាពប្រសើរ ដោយអាចទាំងក្រោកដើរបាន និង ហូបបាយបានឡើងវិញ ទើបលោកស្រីបន្តនាំយកផលិតផលមួយប្រភេទនេះ យកទៅប្រគល់ជូនបន្តទៀត ដើម្បីអោយលោកអាចបន្តការពិសារ ព្យាបាលសុខភាព។
លោកស្រីថា ផលិតផលម៉ាហូនេះ គឺជាឱសថជំនួយសុខភាព ដែលអាចជួសជុលរាងក្រោយ ដែលចាស់ទ្រុឌទ្រម អោយកម្លាំងកំហែង និង មានថាមពលរាងកាយ ខណៈដែលផលិតផលមួយនេះ ក៏ជាផលិតផលដែលក្រុមអភិជននៅជប៉ុនចាត់ទុកថា គឺជាឱសថទិព្វសម្រាប់សុខភាព និង ពេញនិយមប្រើប្រាស់យ៉ាងខ្លាំង នៅក្នុងប្រទេសជប៉ុន និង បណ្ដាប្រទេសមួយចំនួន។
លោកស្រី គ្រុយ រដ្ឋា និង ស្វាមី គឺជាអ្នកបោះទុននាំយកផលិតផលនេះ មកកាន់ទីផ្សារ ដោយរយៈពេលច្រើនឆ្នាំមកនេះ ម៉ាហូ បានដើរតួយ៉ាងសំខាន់ក្នុងការជួយសុខភាពរបស់អ្នកជម្ងឺនៅកម្ពុជា។ ដោយសារអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់សុខភាពនេះហើយ ទើបលោកស្រី គ្រុយ រដ្ឋា សម្រេចផ្ដល់ជូនផលិតផលមកពីជប៉ុននេះជូនលោកតាពិសារ ហើយក្រោយពីពិសារដល់ប្រអប់ទី៥ ឃើញថាសុខភាពលោកតា កាន់តែប្រសើរ ដោយដំណើរចុះមកដល់ជាលើកទី៣របស់លោកស្រី ឃើញថាលោកតាពិតជាមានសុខភាពល្អប្រសើរជាងមុនមែន ដោយអាចក្រោកអង្គុយបាន តោងដើរបាន ហើយថែមទាំងអាចច្រៀងបានទៅទៀត។
លោកស្រីក៏បន្តអះអាងបន្តផ្ដល់ជូនផលិតផលម៉ាហូនេះ ជូនដល់លោកតា ដោយមិនកំណត់ផងដែរ ដើម្បីជួយអោយលោកតា កាន់តែមានសុខភាពល្អ។ ទឹកចិត្តរបស់លោកស្រី និង ស្វាមី ក៏កំពុងទទួលបានការសរសើរពីស្រទាប់មហាជនផងដែរ ក្នុងពេលដែលលោកស្រី និង ស្វាមី ក៏តែងតែនាំយកផលិតផលមួយនេះ ជួយអោយអ្នកជម្ងឺក្រីក្រមួយចំនួនដោយមិនគិតថ្លៃជាហែរហែរនោះ។