មួយឈុតទាក់ទាញអមដោយបាលីខ្មែរ របស់ម្ចាស់ប្រេន HK7 បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ រាត្រីចងចាំ

0

កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មុននេះ អ្នកស្រី អ៉ឹម សុគន្ធា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ប្រេនគ្រឿងសម្អាងម៉ាកល្បី HK7 និង ជាថ្នាក់ដឹកនាំនៃកម្មវិធីប្រកួតប្រជែងសម្រស់ Missgrand Cambodia និង ជាភរិយារបស់អ្នកជំនួញល្បីលោក គង់ រ៉ាយុទ្ធ បានបង្ហាញខ្លួននៅលើវេទិកាសប្បុរសធម៌ វប្បធម៌ដ៏អស្ចារ្យប្រចាំឆ្នាំក្នុងព្រឹត្តិការណ៍ រំលឹកគុណអង្គរ រាត្រីចងចាំ ដែលបានប្រារព្ធធ្វើឡើងនៅ លើទឹកដីអច្ឆរិយៈខេត្តសៀមរាប។

ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ គេសម្គាល់ឃើញអគ្គនាយិកាស្រីចាយសម្រស់រូបនេះគ្រងនូវឈុតហូលផាមួងខ្មែរ អមដោយក្បាច់រចនាល្អប្រណីតទាក់ទាញ និង សាមសមជានារីខ្មែរក្នុងយុគសម័យថ្មី។

ហើយឈុតដែលកាន់តែគួរឱ្យទាក់ភ្នែកនោះគឺ កាលពីរាត្រីទី២អ្នកស្រីបានគ្រងនូវឈុតសំពត់ផាមួងខ្មែរដែលមានឌិនជារូបយ័ន្ត បាលី របស់ដូនតាខ្មែរ មើលហើយគួរឱ្យស្ងើចសរសើរនូវទឹកដៃនៃការរចនារបស់ជាង ពិសេសរិតតែសាកសមជាមួយនឹងដងខ្លួនស្រឡូនរបស់អ្នកស្រីផងដែរ។