រឿង « ប្រវត្តិស្នេហ៍នាងនាថ » ក្រុងពាលី បង្ហាញសុទ្ធតែតួបរទេស

0

កាលពីថ្ងៃទី៩ ធ្នូ ឆ្នាំ២០២៣ មុននេះ ផលិតកម្ម LD បានក្រុងពាលីចេញថតភាពយន្តរឿង “ប្រវត្តិស្នេហ៍នាងនាថ” ដោយទៅធ្វើពិធីដល់ទីតាំងថត ដែលបានរៀបចំថ្មី ដល់ខេត្តតាកែវតែម្ដង។ អ្វីដែលគេចាប់អារម្មណ៍គឺ នាងនាថលើកនេះ LD យកតួឯកប្រុសស្រីសុទ្ធតែជាបរទេសតែម្ដង ដោយតួឯកប្រុសគឺលោក ប៉ៃតាកន ជាជនជាតិមីយ៉ាន់ម៉ា ហើយតួឯកស្រី គឺជាកូនបារាំង កាត់ខ្មែរ ដែលតួទាំងពីរគឺសុទ្ធតែមិនសូវចេះខ្មែរដូចគ្នា តែបើនិយាយពីសម្រស់ គឺញាក់។ ក្នុងនោះក៏មានតារាល្បីកម្ពុជា ជាតួសំខាន់ច្រើនដែរ ដែលសុទ្ធតែជាតួលំដាប់ៗ។

លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានលើកឡើងថា ហេតុផលដែលនាំអោយផលិតកម្មមកធ្វើពិធីក្រុងពាលីដល់តាកែវនោះ គឺដោយសារតែលោកចង់អញ្ជើញអ្នកសារព័ត៌មាន និង ភ្ញៀវទៅឃើញដោយផ្ទាល់ នូវទីតាំងថត ដែលលោកបានរៀបចំអស់ប្រមាណ១០ម៉ឺនដុល្លារ ដើម្បីអោយដូចជាភូមិក្នុងសម័យនាងនាថពិតប្រាកដ ក្នុងការប្រើសម្រាប់ថត។ ម្យ៉ាងក៏ចង់ឃើញពីខ្ទង់ចំណាយដ៏ច្រើននរបស់ផលិតកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here