ភាពកម្សត់ និងការបរាជ័យផ្ទួនៗក្នុងជីវិត បានបង្ខំអោយ តារាសម្ដែង លោក សេម ម៉ាកូ ដែលត្រូវគេដឹងថា ជួបរឿងម្ដាយគាំងបេះដូងស្លាប់នឹងភេសជ្ជៈប៉ូវកម្លាំងមួយ ស្របគ្នាដែលផ្ទះរបស់លោក ក៍ត្រូវភ្លើងឆេះម៉ត់ក្រោយបូជាម្ដាយបាន១៨ថ្ងៃនេះ ឈានដល់ប្រកាសផ្លាស់ឈ្មោះថ្មីតែម្ដង បន្ទាប់ពីមានការួស្សន៍ទាយថា ឈ្មោះសេម ម៉ាកូ ដែលលោក បានប្រើ ជាឈ្មោះអភ័ព្វ។
លោកប្រកាសដាក់ឈ្មោះថ្មីថា”ចាន់ អាជុន” វិញ បើទោះជាឈ្មោះថ្មីនេះ មិនពិរោះ និងមិនសុីនឹងការងារសិល្បៈរបស់លោក ដែលកំពុងតែហក់ឡើង។
លោក សេម ម៉ាកូ បានថ្លែងនៅក្រោយការបង្ហោះនៅលើហ្វេសប៊ុក ប្រកាសពីការប្ដូរឈ្មោះថា ព្រះចៅអធិការវត្តនាងខ្មៅ ស្ថិតនៅខេត្តតាកែវ បានស្នើឈប់អោយលោកប្រើឈ្មោះ សេម ម៉ាកូ បន្តទៅទៀត ដោយសារតែឈ្មោះចាស់នោះ ជាឈ្មោះដែលមានបន្ទុកបណ្ដាក់រាប់មិនអស់ ហើយបើនិយាយពីភាពស្មុគស្មាញ ក៏ពិបាកដោះស្រាយ។ តាមពុទ្ធដីការ លោកបានបញ្ជាក់ថា ឈ្មោះសេម ម៉ាកូ ជាឈ្មោះរែកទុក និងមានកំហុសឆ្គងក្នុងកិច្ចការតូចធំជាប្រចាំ ស្របគ្នាដែលលោកតាំងពីបានប្រឡូកការងារសិល្បៈ ក៏មានរឿងទុក្ខសោករាប់មិនអស់ ដូចជាករណី ម្ដាយស្លាប់ទើបតែបាន១៨ថ្ងៃ ស្រាប់តែភ្លើងឆេះផ្ទះជាដើម។ លោកថាចៅអធិការវត្តនេះ បានកំណត់អោយលោកត្រូវប្រើឈ្មោះថ្មីគឺ «ចាន់ អាជុន»ដែលឈ្មោះថ្មីនេះ លោកមានសង្ឃដីការថា បើទោះជាមិនពីរោះ និងមិនសូវល្អស្ដាប់ក៍ពិតមែន តែជាឈ្មោះដែលយោងជីវិតរបស់លោក អោយខ្ពស់ត្រដែតឡើង មិនវេទនាចិត្តដូចរាល់ថ្ងៃ។ លោកនឹងស្នើអោយអ្នកសិល្បៈ និងមហាជនឈ្មោះឈប់ហៅឈ្មោះចាស់ ហើយហៅលោកថា«ចាន់ អាជុន»ជំនួសវិញ ក្រោយការកំណត់ទុករបស់់ព្រះសង្ឃ នាពេលនេះ ដោយការផ្លាស់ឈ្មោះនេះ លោកក៏បានរំពឹងថានឹងជួយអោយលោកមានភាពរលូនទាំងការងារសិល្បៈ និងរឿងរ៉ាវផ្ទាល់ខ្លួន។
លោក ចាន់ អាជុន បន្តថា លោកការប្រើឈ្មោះថ្មី នឹងអាចប៉ះពាល់ចំពោះការងារសិល្បៈរបស់លោកតិចតួច ជាពិសេសអ្នកធ្លាប់តែស្គាល់ឈ្មោះលោកថា សេម ម៉ាកូ ហើយស្រាប់តែ មកប្រើឈ្មោះថា អាជុនៗ ដែលមិនខុសពីសាងឈ្មោះថ្មីបែបនេះ។
ឬយ៉ាងណានោះទេ ជាពិសេសចំពោះផលិតករ និងអ្នករៀបចំកម្មវិធី ដែលស្គាល់តែលោកភាគច្រើនថា សេម ម៉ាកូ។ យ៉ាងណាមិញ លោកថានឹងកំណត់អោយតារាសិល្បៈស្គាល់ឈ្មោះថ្មីរបស់លោកជាបណ្ដើរៗ ដោយស្នើអោយគេហៅលោកថា«ចាន់ អាជុន»ហៅសេមអបៗជាមួយគ្នា៕