ម្ចាស់ពាន រុន ណាកូ បដិសេធកែសម្រស់ ក្រោយបែកធ្លាយរូបអតីកាល

0

មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីសម្រស់កាលពីអតីតរបស់លោកត្រូវបានបង្ហោះឡើង។ យ៉ាងណាមិញ សាមីខ្លួនរូបនេះ បានអះអាងថា ភាពប្រែប្រួលនៃសម្រស់របស់លោកមុន និងក្រោយពេលនេះ គឺមិនមែនដោយសារកែកុននោះឡើយ។

លោក រុន ណាកូ ម្ចាស់ពានរបស់គ្រួសារតារាកម្ពុជាក្នុងឈុតបុរាណស័ក្ដសមជាងគេកាលពីដើមខែកក្កដា បានថ្លែងបញ្ជាក់ថា រូបថតមុខមាត់ស្គមស្គាំងរបស់លោក ដែលបានបង្ហោះឡើង គឺជាសម្រស់របស់លោកកាលពីប្រមាណជា៣ឆ្នាំមុន ក្នុងពេលដែលលោកចូលរួមលើកដំបូងៗជាមួយនឹងគ្រួសារតារាកម្ពុជាកាលពីដើមខែមេសា ក្នុងឆ្នាំ២០១៧ នៅក្រុងតាខ្មៅ ក្នុងវិទ្យាល័យមួយ។

ធៀបមកដល់ពេលនេះ ទើបតែមានរយៈពេលមិនដល់៣ឆ្នាំផង តែគេកត់សម្គាល់ថាសម្រស់របស់ម្ចាស់ពានរូបនេះ គឺខុសគ្នាមេឃ និងដី ទាំងទម្រង់មុខ និងសម្រស់សាច់ឈាមទាំងស្រុង។ យ៉ាងណាមិញ និស្សិតពេទ្យប្រចាំនៅខេត្តកំពតរូបនេះ ប្រកាសថាខ្លួនមិនបានកែកុនសម្រស់តាមបច្ចេកទេសវិទ្យាសាស្ត្រនោះទេ គឺសម្រស់ដែលខ្លួនប្រែប្រួលកើតឡើងដោយសារតែចេះរៀបចំខ្លួន ធាត់ជាងមុន និងការហាត់ប្រាណអោយឡើងមាឌជាងមុនប៉ុណ្ណោះ។

លោកក៍សម្ដែងអារម្មណ៍ភ្ញាក់ផ្អើលនឹងសម្រស់កាលពីអតីតកាលរបស់ខ្លួនផងដែរ ខណៈដែលលោកប្រកាសថានេះជាសម្រស់កាលពីមិនទាន់ស្គាល់ច្បាស់ពីសិល្បៈច្បាស់លាស់របស់លោក តែលោកបានទទួលការស្រឡាញ់រាប់អានគួរអោយសរសើរពីសំណាក់តារាល្បីៗក្នុងក្រុមក្នុងពេលចូលរួមនោះ មិនចាញ់ក្នុងពេលដែលលោកក៏មានកេរ្តិ៍ឈ្មោះនាពេលនេះ។

តោះមើលសម្រស់ លោក រុន ណាកូ មុន និងក្រោយមានឈ្មោះបោះសំលេង៖

LEAVE A REPLY

Please enter your comment!
Please enter your name here