ឃើញសម្រស់ដើម តារាចម្រៀង ស៊ូស៊ីរីកា បានដឹងថាដល់ម្លឹង!

0

ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថាតារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា ស៊ូស៊ីរីកា ប្រឹងប្រែងយកចិត្តទុកដាក់ថែរក្សាសម្រស់យ៉ាងខ្លាំង ដោយក្រៅពីបំប៉នស្បែកអោយមើលទៅស្រស់ស្អាត និងក្មេងជាងវ័យ នាងក៏ប្រឹងស្រវាស្រទេញក្នុងការហាត់ប្រាណណាស់ដែរ បើទោះជានាងគឺនារីភេទ។

ម្នាក់ៗកាន់តែកោតសរសើរពីការតស៊ូរបស់នាងថែមទៀត នៅពេលដែលនាងបង្ហាញរូបរាងពិតកាលពីមិនទាន់ហាត់ប្រាណ និងសម្រកទម្ងន់។

ស៊ូស៊ីរីកា សរសេរបង្ហោះអមដោយរូបថតកាលពីមុនថា«ពី74មក54 វាមិនមែនងាយស្រួលទេ តែខ្ញុំអត់បោះបង់គោលដៅទេ ហើយខ្ញុំស្រលាញ់រាងប៉ិនណឹង ព្រោះមើលទៅរឹងមាំ ហើយនាងខ្ញុំមិនខ្លាចនឹងបង្ហាញរូបហ្នឹងទេ តែវាជាភាពជោគជ័យមួយទៅវិញទេដែលអាចជំនះខ្លួនឯងអោយធ្វើបាន☺️☺️មនមែនស្គមជាងនេះមិនបាន តែចំនង់ចិត្តខ្ញុំ គឺបែបហ្នឹង?? អនកណាថាកីឡាកាស ស្រីសាច់ដុំ រឺ ស្រីឌាំងអត់ខ្វល់ទេ បើអាឡៃតែខ្វល់មាត់អ្នកដទៃហ្នឹង គ្មានបានធ្វើអីទេហិហិ?? សង្ឃឹមថាអាចបែងចែកដាច់ចុះ រវាងខ្លាញ់នឹងរាងមាំ?? អរគុណពុកម៉ែបងប្អូនដែលតែងតែលើកទឹកចិត្ត??????* បញ្ជាក់: បើមើលមុខអត់ច្បាស់អាចzoom បាន?? កាលមុនទាន់ហាត់ប្រាណ»។ ការបង្ហោះរបស់នាងបានធ្វើអោយម្នាក់ៗភ្ញាក់ផ្អើលមិនតិចទេ ក្នុងពេលដែលកាលពីមុន នាងគឺជាតារាដែលមានរូបរាងធាត់ខ្លាំង ហើយមើលទៅសម្រស់ចាញ់ក្នុងពេលនេះដាច់ឆ្ងាយ ខណៈដែលម្នាក់និយាយថាមិនគួរនាងស៊ូនឹងការហាត់ប្រាណ ហើយធ្វើអោយរាងរបស់ខ្លួនបានស្អាតដូចពេលនេះបាន ក្នុងពេលដែលនារីភាគច្រើនបើឈានដល់គីឡូ៧៤ដូចនាងកាលពីមុន គឺមិនមានវិធីសាស្រ្តអ្វីក្រៅប្រើថ្នាំសម្រកទម្ងន់ ដែលធ្វើអោយរូបរាងចុះតូចតែមានសាច់ឈាមរយីរយាកនោះឡើយ។ អ្នកឃើញរូបថតបង្ហោះក្ដៅៗរបស់នាង សុទ្ធតែលាន់មាត់ថាមិនគួរសោះថាតារាចម្រៀងរូបនេះ ជម្នះបាននូវរូបរាងកាលពីមុន ហើយអាចធ្វើអោយនាងក្លាយជានារីដែលអាចពត់ពេនចង្កេះ និងរាំបានផង ក្រៅពីសម្រកដោយការហាត់ប្រាណយ៉ាងព្យាយាមមកនៅត្រឹម៥៤គីឡូវិញ។

ស៊ូស៊ីរីកា ត្រូវគេមើលឃើញថា ក្រៅពីប្រឹងហាត់ប្រាណ និងធ្វើអោយនាងរាងកាយរបស់នាងមានសាច់ដុំមាំទាំមិនចាញ់បុរស នាងក៏ប្រឹងហាត់រាំ ហើយត្រៀមបញ្ចេញក្បាច់ថ្មីស្វាគមន៍ឆ្នាំ២០១៩ផងដែរ ក្រៅពីចេញបទមនោសញ្ចេតនាដែលនាងទទួលបានជោគជ័យច្រើនបទមកហើយនោះ។ ម្នាក់ៗនិយាយថា បើតារាស្រីគ្រប់រូបដែលមានរាងធាត់ អាចធ្វើបានល្អដូចនាងនឹងការហាត់ប្រាណ និងហាត់រាំ មិនដឹងជាតារាទាំំងនោះរក្សាសម្រស់បានស្រស់ស្អាតដោយមិនកែកុនបានយូរប៉ុណ្ណានោះទេ៕