ក្រោយមានការចុះផ្សាយព័ត៌មានថាឧស្សាហកម្មកុនកូនជ្រូករបស់ប្រទេសជប៉ុនប្រកាសជ្រើសរើសតួប្រុស ដើម្បីបំពេញតម្រូវការតួប្រុសចាស់ៗដែលចូលនិវត្តន៍ និងដើម្បីផលិតភាពយន្តបម្រើផ្លូវភេទអោយបានច្រើននោះ តារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បែរជាទម្លាយអោយដឹងថាលោកគឺជាបុរសដែលមានចំណង់ផ្លូវភេទខ្ពស់ ដោយបានទាំងសាក់អក្សរ King Of Sex ប្រែថាស្ដេចផ្លូវភេទ ដែលធ្វើអោយម្នាក់ៗភ្ញាក់ផ្អើល។
លោកបានទាំងព្រលយបែបលេងបន្លំមែនថាអោយតែក្រុមហ៊ុនរបស់ជប៉ុនទទួលយក គឺពេញចិត្តនឹងធ្វើការនៅក្នុងវិស័យនេះផង។
លោកអះអាងថា លោកសុំមិនធ្វើការអត្ថាធិប្បាយពីខ្លឹមសារអក្សរដែលលោកបានសាក់នៅលើក្បាលពោះនោះទេ ប៉ុន្តែបានបង្ហើបអត្ថន័យមួយខ្លីថា ប្រហែលជាបងប្អូនយល់ហើយ ថាតើហេតុអ្វីទើបលោកសម្រេចចិត្តសាក់ពាក្យមួយឃ្លានេះ នៅជាប់នឹងសាច់។ ស្រដៀងគ្នានឹងខ្លឹមសារអក្សរដែលលោកបានសាក់ គេកត់សម្គាល់ថាតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា មានព័ត៌មានស្នេហាជាមួយតារាស្រីទាំងក្មេង និងវ័យកណ្ដាលមិនសូវដាច់នោះទេ ដែលអាចនិយាយបានលោកគឺជាបុរសដែលមានមន្តស្នេហ៍មិនធម្មតា។ លោកទទួលថាខ្លួនមិនសូវបាត់បង់ស្នេហាយូរៗនោះទេ ដោយរមែងមាននារីចូលមកជំនួសបេះដូងជាហូរហែរ ពោលគឺលុះត្រាតែលោកមិនបើកចិត្តទទួលទើបអាចនិយាយបានថាលោកមិនមានស្នេហា។
ការទម្លាយអោយដឹងពីសំណេរបញ្ជាក់ពីភាពខ្លាំងនៃផ្លូវភេទរបស់លោក ម៉ារ៉ា ប៊ុណ្ណានេះ បានធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របគ្នាដែលឧស្សាហ៍កម្មកុនស៊ិចរបស់ជប៉ុនត្រូវបានគេចាប់អារម្មណ៍ថាត្រូវការអ្នកចង់ប្រឡូកការងារមួយនេះ ដែលសំដៅទៅលើបុរសដែលមានសមត្ថភាពខ្ពស់នៅលើវិស័យនេះ។ លោកម៉ារ៉ា ប៊ុណ្ណា បានសារភាពថា លោកមិនដល់ថាចង់ថតរឿងនឹងនៅក្នុងវិស័យកុនស៊ិចរបស់ជប៉ុននោះទេ ប៉ុន្តែដោយសារតែមានការភ្ញាក់ផ្អើលនឹងករណីកង្វះខាតនេះ ទើបលោកបង្ហើបអោយដឹងថាលោកក៏ជាបុរសស័ក្ដសមដែរ តែលោកមិនដល់ថ្នាក់ស្ម័គ្រចិត្តទទួលថតភាពយន្តនឹងឡើយ។ យ៉ាងណាមិញ លោកបានព្រលយយ៉ាងខ្លីថា បើខាងភាគីក្រុមហ៊ុនជប៉ុន ទទួលយកមែន គឺលោកអាចប្រថុយ៕