មិននឹកស្មាន ទេព កញ្ញា និយាយពី អាន គុណកូឡា ដល់ម្លឹង!

0

ទើបតែបានសម្ដែងជាមួយតារាចម្រៀង លោក អាន គុនកូឡា បានមួយបទ«Sister Brother» បានមួយបទក្ដៅមុននេះប៉ុណ្ណោះ តែតារាសម្ដែងកញ្ញា ទេព កញ្ញា បែរជាសរសើរមិនដាច់ពីមាត់ ពីតារាចម្រៀងរាងល្អិតរូបនេះ ដែលអាចនិយាយថាកញ្ញាជាប់ចិត្តនឹងលោកច្រើនជាងដៃគូសម្ដែងមុនៗ រហូតដល់ថ្នាក់ធ្វើអោយគេចង់សង្ស័យថាអ្នកទាំងពីរមានអ្វីពិសេសនឹងគ្នា។ យ៉ាងណាមិញ កញ្ញាថា អ្វីៗមិនលើសពីក្រុមការងារ និងមិត្តរួមអាជីពនោះទេ បើទោះជានាងបានសរសើរប្លែកៗចំពោះលោក អាន គុណកូឡា យ៉ាងនេះក្ដី។

កញ្ញា ទេព កញ្ញា និយាយថា ក្នុងចំណោមតារាចម្រៀងដែលនាងបានសម្ដែងអោយក្នុងបទចម្រៀង កញ្ញា នៅតែចាត់ទុកថាលោក អាន គុណកូឡា គឺជាតារាមួយរូបដែលសម្ដែងបានស៊ីសង្វាក់ជាមួយកញ្ញា និងមានអនុស្សាវរីយ៍ជាមួយគ្នាក្នុងពេលសម្ដែងជ្រាលជ្រៅ ដោយសារតែលោកគឺជាតារាម្នាក់ដែលយកចិត្តទុកនឹងការងារ និងម៉ត់ចត់នឹងអ្វីដែលជាប្លង់ដែលត្រូវសម្ដែង។ កញ្ញា លោក អាន គុណកូឡា គឺជាតារាចម្រៀងមួយរូបដែលនាងស្រម៉ៃចង់ធ្វើតួឯកអោយជាយូរមកហើយ ហើយកញ្ញាកាន់តែដក់អារម្មណ៍ទ្វេរដងនៅពេលដែលលោកគឺមានចរឹតខាងក្រៅរួសរាយរាក់ទាក់ ហើយជាតារាដែលអោយតម្លៃដល់ក្រុមការងារ និងតារាសម្ដែងមិនថានាង និងតួថ្មីៗដែលលោកបានជួប។ នាងបានទាំងសរសើរថាឱកាសបានសម្ដែងក្នុងបទ«Sister Brother» ដែលរបស់លោក អាន គុណកូឡា ដែលទើបតែបានចេញបង្ហោះក្ដៅៗពីផលិតកម្ម M គឺជាអ្វីដែលធ្វើអោយនាងកាន់តែស្គាល់តារាចម្រៀងរូបនេះ ដែលជាអាយដលតាំងពីយូរនោះផង។

នាងថាខ្លួនកាន់តែជាប់ចិត្តនឹងលោកលើសដើម បន្ទាប់ពីបានសម្ដែងលើកដំបូងក្នុងបទ«Sister Brother»របស់លោកហើយ ស្រាប់តែបទនោះផ្ទុះនៅក្នុងស្រទាប់មហាជននៅក្នុងបណ្ដាញយូធូប។ ប៉ុន្តែនាងថាបើទោះជានាងសរសើរចំពោះលោកយ៉ាងនេះក្ដី ប៉ុន្តែសម្រាប់ការគិតនៅក្នុងចិត្តគឺមិនមែនក្នុងន័យស្នេហានោះទេ។ នាងរំពឹងថាលោកអាន គុណកូឡា នឹងផ្ដល់ឱកាសនាងបានរួមការងារសម្ដែងថ្មីៗក្នុងពេលខាងមុខនោះផង បន្ទាប់ពីលោកអោយសម្ដែងបានមួយបទដំបូងរបស់លោក ហើយចំបទនោះមានការគាំទ្រពីស្រទាប់មហាជនដល់ម្លឹង៕