រឿង « កំពូលកូន » នឹងមកដល់គ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 08 វិច្ឆិកា នេះតទៅ

0

ខ្សែភាពយន្តរឿង “កំពូលកូន” រំពឹងកើបលុយបានច្រើនពីហ្វេនៗបន្ទាប់ពីបានធ្វើពិធីបើកសម្ពោធជាផ្លូវការ និងប្រកាសចាក់បញ្ចាំងលក់សំបុត្រកាលពីរថ្ងៃទី 6 ខែធ្នូឆ្នាំ 2023 មុននេះ ដោយមានវត្តមានសិល្បកសិល្បការិនី ភ្ញៀវកិត្តយសជាច្រើនចូលរួម។

រឿងនេះ អ្នកដឹកនាំ របស់ ផលិតកម្ម PDS ដែលជាអ្នកផលិត ខ្សែភាពយន្ត “កំពូលកូន” នេះជឿជាក់យ៉ាងខ្លាំងថាភាពយន្តមួយនេះនឹងទទួលបានជោគជ័យ ដោយសារតែស្នាដៃមានសាច់រឿងបែបកំប្លែងស្ងួត និងមនោសញ្ចេតនារបស់បងប្អូន ព្រមទាំងឆ្លុះបញ្ចាំងពីស្នេហាវ័យចំណាស់ថែមទៀតផង ដែលសម្តែងដោយ លោក ទេព រិន្ទដារ៉ូ កញ្ញា ហេង ចន្ថា និងនាយ គ្រឿន ព្រមទាំងតារាផ្សេងៗទៀត។

រឿងនេះ ក៏មានការសន្និដ្ឋានដូចគ្នាផង ដែរ ថាភាពយន្តនេះ នឹងទទួលបានការគាំទ្រខ្លាំង ក្រោយពីដាក់លក់ សំបុត្រផ្លូវការគ្រប់រោងភាពយន្ត។

លោកស្រី ជុន សុធា អគ្គនាយិកា ផលិតកម្ម pds entertainment បានមានប្រសាសន៍ថា រឿងនេះ គឺពិតជាល្អខ្លាំង ជារឿងដែលចង់និយាយពីគ្រួសារមួយ លក្ខណៈអភិជន ដែល លោកឳពុកក្នុងគ្រួសារមាន កូន4នាក់ ហើយ កូនរបស់គាត់គឺ ទេព រិន្ទដារ៉ូ ជាកូនច្បង,នាយគ្រឿន ជាកូនទី2, កញ្ញា ហេងចន្ថា ជាកូនទី3 និង កញ្ញា សុផានាថ ជាកូនពៅគេ។ នៅក្នុងគ្រួសារមួយនេះ គឺកំពូលកូន កំពូលបងប្អូន កំពូលខូច ។

កូនច្បងទាំងពី ពូកែ វោហា ដើរចាយលុយ ផឹកស៊ី អត់ខ្វល់រឿងគ្រួសារ។ នេះជាស្នាដៃវណ្ណកម្មទី2 របស់ pds entertainment ដោយកាលពីវណ្ណកម្មទី១ គឺ រឿង ខ្សែចងក ជាប្រភេទរឿងរន្ធត់ ខ្មោច ហើយផលិតកម្ម pds បានទទួលកាគាំទ្រយ៉ាងខ្លាំង សឹងតែលើសពីការរំពឹងទុក។ អគ្គនាយិកា បានបន្តថា ឆន្ទៈរបស់ផលិតកម្ម គឺចង់លើកស្ទួយវិស័យកុន និងសិល្បៈរបស់ខ្មែរ ហើយផលិតកម្ម ក៏នឹងបន្តផលិតស្នាដៃល្អៗជាច្រើនទៀត ដើម្បីលើកមុខមាត់ភាពយន្តខ្មែរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here