ម្ចាស់ហាងមីស្ទ័រមេន ធ្វើខួបធំបើកឆាក ហើយក៏ចុងក្រោយ

0

ក្នុងពិធីខួបកំណើតរបស់លោក ម៉ៅ ប៊ុនរតនា ដែលត្រូវគេស្គាល់ថាជាម្ចាស់ហាងមីស្ទ៍រមេន កាលពីយប់ថ្ងៃទី២៩ វិច្ឆិកា គេកត់សម្គាល់ថាលោកធ្វើនៅក្នុងបរិវេណវីឡាស្កឹមស្កៃយ៉ាងធំដំតែម្ដង ដោយលោកប្រកាសថានេះជាខួបធំដែលលោកបានធ្វើ ប៉ុន្តែក៏លើកចុងក្រោយដែលលោកនឹងមិនធ្វើជាថ្មីនោះដែរ។ នៅក្នុងពិធីនោះ លោកមិនបានអញ្ជើញតារាសិល្បៈច្រើននាក់អោយមកចូលរួមនោះទេ ដោយអញ្ជើញតែតារាជិតស្និទ្ធិ និងតារាសិល្បៈក្មេងៗដែលមានទំនាក់ទំនងស្និទ្និស្នាលជាមួយលោកប៉ុណ្ណោះ។

លោក ម៉ៅ ប៊ុនរតនា និយាយថាពិធីខួបនេះ លោកសម្រេចធ្វើឡើងដោយភាពតក់ក្រហល់នោះទេ ទើបលោកមិនបានធ្វើដោយធំដុំ និងធ្វើប្រមាណតែជា១០តុ ដើម្បីជួបជុំមិត្តភ័ក្រ្ត និងតារាសិល្បៈ។ លោកអះអាងថានេះជាពិធីខួបដែលលោកចំណាយប្រាក់ច្រើនដើម្បីធ្វើ ប៉ុន្តែក៏នឹងមិនធ្វើជាលើកទី២នោះដែរដោយសារតែលោកទី១រវល់ច្រើន និងមិនចង់រំខាន់ដល់បងប្អូនអ្នកសិល្បៈ ដែលមិនអាចចោលសម្រាប់ការចោលការអញ្ជើញលោកបាន។ ក្នុងនោះលោកក៏អញ្ជើញតារាត្រឹមតែចោះៗផងដែរ ខណៈដែលលោកបញ្ជាក់ថាបើអញ្ជើញទាំងអស់គឺពិតជាមកមួយចំហៀងអ្នកសិល្បៈ។ លោកថាតារាសិល្បៈនៅក្នុងពិធីនោះ មានត្រឹមតែប្រមាណក្រោម១០០នាក់ប៉ុណ្ណោះ ដោយភាគច្រើនក៏ជាតារាសិល្បៈថ្មីៗដែលច្រើនចេញចូលខ្ចីសំលៀកបំពាក់ពីហាងរបស់លោកឡើងឆាក។

ក្នុងពិធីខួបកំណើតរបស់លោក គេឃើញមានវត្តមានតារាសិល្បៈមិនច្រើនទេ ដែលត្រូវគេស្គាល់មុខ ក្នុងនោះរួមមានតារាសម្ដែង កញ្ញា ពៅ លីដា, តារាចម្រៀងលោកពេជ្រ ថាណា, ពិធីការិនីកញ្ញាថន លក្ខិណា, លោកញ៉ែម សុគន្ធ, លោកម៉ៃ សុគន្ធ, តារាចម្រៀងលោកវង្ស ថាណាន់ , តារាសម្ដែង លោករុន ណាកូ, លោកម៉ាដូណា, ក្រុមបង្ហាញម៉ូដBN, តារាសម្ដែង លោក រ៉ា វីរៈ កញ្ញា អ៊ុច ច័ន្ទរស្មី និងកញ្ញា សុវត្ថិឌី ធីរិកា ជាដើម ដោយពិធីត្រូវបានធ្វើឡើងយ៉ាងសប្បាយរីករាយនៅក្នុងបុរីពិភពថ្មីសំរោងអណ្ដែត ដែលជាផ្ទះរបស់គ្រួសារលោក៕