គ្មានអ្នកណាមិនដឹងនោះទេថា អតីតពិធីការិនី និងជាអ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះ អ្នកនាង ចាន់ សុផានី និង តារាចម្រៀងហង្សមាស លោក ហ្សូណូ ធ្លាប់មានទំនាក់ទំនងគ្នា រហូតមានកូនស្រីម្នាក់ឈ្មោះ កូនផ្កា នាពេលបច្ចុប្បន្ន។ អ្វីដែលគួរសរសើរ គឺអ្នកនាងមិនត្រឹមតែចិញ្ចឹមបីបាច់កូនស្រីម្នាក់បានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៍កំពុងស្វះស្វែងអោយដំណក់ឈាមរបស់ លោក ហ្សូណូ មួយនេះ បានក្លាយជាសិល្បការនីផ្នែករបាំអប្សរាផងដែរ។
អ្នកនាង ចាន់ សុផានី និយាយថា កូនស្រីរបស់អ្នកនាង មិនត្រូវបានឳពុករបស់ក្មេងរវីរវល់នោះទេ ប៉ុន្តែអ្នកនាង នឹងចិញ្ចឹមក្មេងស្រីរូបនេះ អោយមានអនាគតត្រចះត្រចង់ ដោយក្នុនងពេលនេះ អ្នកនាងបានតស៊ូអោយកូនស្រីរបស់ខ្លួនបានសិក្សានៅសាលាអន្តរជាតិ ដើម្បីមានឱកាសបានចេញទៅសិក្សានៅក្រៅប្រទេសក្នុងពលខាងមុខនោះផង។ អ៊ីចឹងហើយទើបអ្នកនាងស្វះស្វែងរកសាលារបាំ អោយកូនស្រីរបស់ខ្លួនបានហាត់រៀនរបាំបុរាណ និងរបាំអប្សរា ដោយអ្នកនាងអះអាងថា ដើម្បីអោយកូនស្រីពេលចេញទៅសិក្សាខាងក្រៅ អាចរាណរបាំអប្សរា និងរបាំបុរាណ បង្ហាញសិស្សសិស្ស និងគ្រូ អោយស្គាល់ពីរបាំអប្សរាខ្មែរ និងសំខាន់គឺចង់អោយកូនស្រី នៅតែដក់អារម្មណ៍នឹងវប្បធម៍ខ្មែរទោះជាត្រូវទទួលវប្បធម៍បរទេស។ អ្នកនាងថាខ្លួននឹងបណ្ដុះកូនស្រីអោយក្លាយជានាដ្យការរបាំម្នាក់ ហើយបើទោះមិនក្លាយជាអាជីព ក៍ត្រូវតែអាចរាំបាន នៅក្នុងកម្មវិធីបង្ហាញសមត្ថភាពនានានោះដែរ។
អ្នកនាងចាន់ សុផានី ថា កូនផ្កា ធ្លាប់បានបង្វឹកលើជំនាញរបាំអប្សរាម្ដងហើយ ប៉ុន្តែមកពីប៉ះពាល់ម៉ោងសិក្សានៅសាលាបរទេសនាងពេកទើបត្រូវដកចេញ។ អ៊ីចឹងហើយទើបអ្នកនាងត្រូវរកកន្លែងអោយហាត់មួយផ្សេងទៀត ដែលអាចអោយកូនអ្នកនាងទៅរៀនបានពេញមួយពេលៗ ហើយផ្ដល់គ្រឹះអោយកូនផ្កាឆាប់ស្ទាត់របាំអប្សរា។ អ្នកនាងបញ្ជាក់ថា បើកន្លែងសិក្សាខាងក្រៅ មិនអាចផ្ដល់ជំនាញនេះអោយកូនស្រីបានទេ អ្នកនាងក៍អាចពិចារណាដាក់កូនស្រីនៅសាលាភូមិន្ទវិចិត្រសិល្បៈផងដែរ ដោយសារតែអ្នកនាងចង់អោយកូនស្រី ចេះរបាំអប្សរាដាច់ខាត បន្ថែមពីលើការសិក្សាភាសា និងអក្សរ។