តារាសម្ដែង ផាភួង និង កូនស្រី ធ្វើខួបកំណើតរួមគ្នាយ៉ាងអធឹកអធម

0

កាលពីថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2023 មុននេះតារាសម្ដែងអ្នកនាង សឿន ផានផាភួង និង កូនស្រី កញ្ញា ឈូឈូ បានធ្វើកម្មវិធីខួបកំណើតផ្គួបគ្នាយ៉ាងអធិកអធមនៅក្នុងភោជនីយដ្ឋានវីប្វ្រេនបឹងកក់។

នៅក្នុងកម្មវិធីនោះគេឃើញមានវត្តមានរបស់សិល្បករសិល្បៈការិនី ចាស់ថ្មីល្បីឈ្មោះ និង អ្នកមានមុខមាត់ជាច្រើនចូលរួម ដែលធ្វើឲ្យអ្នកនាង និង កូនស្រីមានអារម្មណ៍ថាសប្បាយយ៉ាងខ្លាំង។

ជាហេតុធ្វើឱ្យអ្នកនាងមិននឹកស្មានថាកម្មវិធីរបស់ខ្លួនមានវត្តមានភ្ញៀវកិត្តិយសចូលរួមច្រើនច្រើនបែបនេះនោះទេ ដោយសារការអញ្ជើញភ្ញៀវ គឺប្រថុចញ៉ុចខ្លាំងហើយភ្ញៀវខ្លះទៀតដល់ថ្ងៃកម្មវិធីទើបបានអញ្ជើញក៏មាន។

អ្នកនាង ផាភួង បានបញ្ជាក់ទៀតថាកម្មវិធីខួបកំណើតរបស់ខ្លួន និង កូនស្រី ក្នុងឆ្នាំនេះគឺរៀបចំតូចជាងរាល់ឆ្នាំដោយធ្វើត្រឹមតែ 40 តុតែប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលជាក់ស្ដែងនោះគឺថាវត្តមានរបស់ភ្ញៀវកិត្តិយសអញ្ជើញចូលរួមរហូតដល់លើសចំនួនកំណត់ ជាហេតុធ្វើឲ្យភ្ញៀវខ្លះគាត់មានការឈររង់ចាំដោយពុំមានកន្លែងអង្គុយធ្វើឲ្យអ្នកនាង និង កូនស្រី មានអារម្មណ៍ថាភ្ញាក់ផ្អើល និង រំភើបជាខ្លាំង។