ជុំ លីណូ រំពឹងឡើងសន្ទុះ ក្រោយក្លាយជាតារា Galaxy

0

បន្ទាប់ពីក្លាយជាតារាចម្រៀង Galaxy និង ចេញបទដំបូងអបអរឱកាសភ្ជុំ លោក ជុំ លីណូ បានបង្ហាញការរំពឹងយ៉ាងខ្លាំង ថាអាជីពចម្រៀងរបស់ខ្លួន នឹងឡើងសន្ទុះ បន្ទាប់ពីខកខានមានបទថ្មី ដែលធ្វើអោយហ្វេនគាំទ្រថយចុះ។ ជាមួយនឹងការបង្ហាញខ្លួន នៅផលិតកម្មធំ Galaxy នាពេលនេះ លោកក៏នឹងត្រៀមបញ្ចេញស្នាដៃថ្មីៗប្រជែងទីផ្សារផងដែរ ស្របពេលខាងផលិតកម្ម ក៏រៀបជើងព្រួលផលិតបទល្អៗ ដើម្បីអោយលោកប្រមូលយកការគាំទ្រ អោយខ្លាំងឡើងវិញ។