Riku ធ្វើខួប២ឆ្នាំយ៉ាងកក្រើក បង្ហាញសមិទ្ធិផលជោគជ័យ

0

កាលពីថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន Riku Cambodia បានរៀបចំពិធីជួបជុំតំណាងចែកចាយ និង អតិថិជន យ៉ាងកក្រើក ដោយមានអ្នកចូលរួមច្រើនពាន់នាក់ ដើម្បីអបអរខួប២ឆ្នាំ ដែលផលិតផល Riku បានវាយលុកទីផ្សារយ៉ាងជោគជ័យ នៅកម្ពុជា។ ពិធីនេះក៏មានវត្តមាន អគ្គនាយកអគ្គនាយិកាជាជនជាតិថៃ ដែលមានជាម្ចាស់ក្រុមហ៊ុន និងក្រុមការងារថៃជាច្រើនរូបចូលរួម។

លោក ម៉ូល ប្រុស ហៅ អ៊ុន អូនប្រាំប៊ុនឌី អគ្គនាយក Riku ប្រចាំកម្ពុជា បានលើកឡើងថា ដោយសារតែផលិតផល Riku គឺជាផលិតផលដែលផលិតចេញពីធាតុផ្សំរបស់ជប៉ុន ហើយត្រូវបានចំរាញ់ និង ផលិតនៅក្នុងប្រទេសកូរ៉េ ហើយក៏ជាផលិតផលដែលមានគុណភាពល្អ ទើបលោកសម្រេចចិត្តនាំចូលមកកាន់ទីផ្សារកម្ពុជា។

រយៈពេល២ឆ្នាំកន្លងមក លោកថា ទីផ្សារមានការគាំទ្រផ្ទុះឡើងយ៉ាងខ្លាំង ទើបក្នុងខួប២ឆ្នាំនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនសម្រេចចិត្ត រៀបចំពិធីជប់លៀងធំដុំជាការអរគុណ ដោយក្រុមហ៊ុនក៏បានផ្ដល់រង្វាន់ផ្សងសំណាង ដើម្បីអោយអ្នកចូលរួម ដែលភាគច្រើនជាតំណាងចែកាយ អោយកាន់តែសប្បាយចិត្ត។

បន្ថែមពីលើពិធីដ៏ធំដុំនេះ ក្រុមហ៊ុនក៏ធ្លាប់បានដឹកនាំក្រុមការងារ និង អ្នកលក់ឆ្នើមទៅលម្ហែកាយនៅថៃ នៅឌូបៃ និង ម៉ាឡេស៊ីផងដែរ ខណៈដែលក្នុង១ឆ្នាំ ក្រុមហ៊ុននឹងកំណត់ផែនការដឹកនាំដំណើរកម្សាន្តយ៉ាងហោច៣ដង ដោយក្នុងពេលខាងមុខ ទឹកដីប្រទេសជប៉ុន កូរ៉េ និង ប្រទេសផ្សេងទៀត គឺជាមុខសញ្ញា ដែលក្រុមហ៊ុននឹងនាំទៅ។

ក្នុងនោះលោកក៏ថ្លែងអំណរគុណដល់ លោកស្រី សែម ស្រីណុច អគ្គនាយិកា Riku ប្រចាំកម្ពុជា ដែលជាភរិយា អរគុណដល់ អគ្គនាយកអគ្គនាយិកា ថៃ លោក ឃុន អង់ និង ឃុន ហ្គែត ដោយចាត់ទុកថាអ្នកទាំង៣ គឺអ្នកដឹកនាំនាវាដ៏សំខាន់ ដែលរុញអោយ Riku ជោគជ័យខ្លាំង។

ក្រៅពីតំណាងចែកចាយ នៅក្នុងពិធីទាំងមូល ក៏មានវត្តមាន តារាចម្រៀងសាន់ដេ លោក ទុំ សុវត្ថិ កញ្ញា ថាន់ នឿថង តារាចម្រៀងថោន និង បវរកញ្ញាវ័យក្មេងស្អាតៗ ដែលសុទ្ធតែជាអតីតបេក្ខនារីពីការប្រកួត Miss Preteen Cambodia ដែលញ៉ាំងអោយពិធីទាំងមូលកាន់តែអធឹកអធម។