កុយ អេនណា ក្លាយជាទូតសុឆ្ឆន្ទៈផលិតផលថែរក្សារាងរបស់ក្រុមហ៊ុន HK7

0

បវរកញ្ញាដែលមានតំណែងជា 1st runner up នៃកម្មវិធីប្រកួត Missgrand Cambodia 2023 កុយ អេនណា កំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន មិនតែប៉ុណ្នោះកញ្ញាក៏ទទួលបានការងារយ៉ាងមមាញឹកពេញដៃពីមួយថ្ងៃទៅមួយថ្ងៃ។ កាលពីថ្ងៃទី 30 ខែកញ្ញា មុននេះកញ្ញាក៏ត្រូវបាន អ្នកស្រី អ៉ឹម សុគន្ធា ជា CEO របស់ក្រុមហ៊ុន HK7 និង ជា ND របស់កម្មវិធី Missgrand Cambodia 2023 បានចុះកិច្ចកុងត្រាតែងតាំង កញ្ញា ជាទូតសុឆ្ឆន្ទៈឱ្យផលិតផល កាហ្វេរសម្រករាង និង តែបៃតង KIMIKO Colla C Protein ដែលជាផលិតផលថែរក្សារាងយ៉ាងមានប្រសិទ្ធភាព និង កំពុងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ក្រុមហ៊ុន HK7 ពិសេសនៅលើទីផ្សាកម្ពុជា។

អ្នកស្រី អ៉ឹម សុគន្ធា បានលើកឡើងថា « មូលហេតុដែលខ្លួនជ្រើសយកកញ្ញា កុយ អេនណា ឱ្យមកធ្វើជា BA របស់ផលិតផលទាំង2មុខនេះ គឺដោយសារ កញ្ញាជាតឹកតាងស្រាប់ អាចនិយាយបានថាជាអ្នកប្រើប្រាស់ដោយផ្ទាល់នូវផលិតផលកាហ្វេរសម្រករាង HK7 មួយរយៈមកហើយតាំងពីកញ្ញាចូលប្រកួតនៅក្នុងកម្មវិធី Missgrand Cambodia ។ ហើយអ្វីដែលអ្នកស្រីចាប់អារម្មណ៍នោះគឺ អេនណា បានផ្លាស់ប្ដូររាងកាយរបស់ខ្លួនប្លែកច្រើន ហើយលទ្ធផលដែលនាងទទួលបាន បានបង្ហាញឱ្យអ្នកស្រីកាន់តែពេញចិត្ត និង ជឿជាក់ក្នុងការជ្រើសរើស អេនណា ឱ្យមកធ្វើជាតារាតំណាងផលិតផលក្រុមហ៊ុនរបស់អ្នកស្រី។ »

កញ្ញា កុយ អេនណា ក៏បានបង្ហាញនូវអារម្មណ៍រំភើប និងមោទនភាពចំពោះលទ្ធផលដែលខ្លួនទទួលបាននៅក្នុងពេលនេះ ដោយកញ្ញាបានលើកឡើងថា « ខ្លួនពិតជាទទួលបានភាពជោគជ័យនៅក្នុងការសម្រកគីឡូដោយប្រើប្រាស់ផលិតផល កាហ្វេរ HK7 ពិតប្រាកដមែន ដោយសារពីមុនមក នាងក៏ជាមនុស្សដែលធ្លាប់ធាត់ខ្លាំង មានដើមដៃ និង ភ្លៅធំ ហើយក៏ទទួលបានការ bully ពីសំណាក់មនុស្សជុំវិញខ្លួនមួយចំនួនថារូបរាងមិនសាកសមជាបវរកញ្ញា។ ប៉ុន្តែលទ្ធផលដែលខ្លួនទទួលបានគឺស្រកអស់រហូតដល់ទៅ20 គីឡូ ដែលនេះគឺជាជោគជ័យមួយធ្វើឱ្យ Mommy ជ្រើសរើសខ្លួនជាតារាតំណាង ហើយអ្នកគាំទ្រ ក៏ដូចជាអតិថិជនទាំងអស់គ្នាក៏អាចទិញយកទៅប្រើប្រាស់បានដោយមានទំនុកចិត្ត ព្រោះរូបកញ្ញាផ្ទាល់ក៏ជាអ្នកដែលទទួលបានជោគជ័យក្នុងការសម្រកគីឡូដោយប្រើប្រាស់ផលិតផល HK7 បូកផ្សំជាមួយការហាត់ប្រាណជាប្រចាំដើម្បីឱ្យកាន់តែទទួលបានរាងស្អាត និង សុខភាពល្អ។»

នៅក្នុងថ្ងៃដ៏ពិសេសនេះផងដែរ អ្នកស្រី អ៉ឹម សុគន្ធា ក៏មានការចែកកាដូជាផលិតផល HK7 ដល់ហ្វេនៗអ្នកទៅទស្សនាផ្ទាល់នៅក្នុងបរិវេណផ្សាទំនើប K Mall រហូតដល់ទៅ 1000កញ្ចប់។ មិនតែប៉ុណ្នោះ ក៏មានការប្រគុំតន្ត្រី និង ការបង្ហាញម៉ូដពីសំណាក់ Missgrand តំណាងខេត្តចំនួន7រូប និង Top5 ដើម្បីអបអរដល់ការចុះ MOU និង ជាវេទិកាសម្រាប់ចូលរួមលើកទឹកចិត្តដល់ម្ចាស់មកុដ Missgrand Cambodia 2023 គឺកញ្ញា ភឹម ស្រីនោ ដែលជិតនឹងចេញទៅប្រកួតនៅប្រទេសវៀតណាម នៅថ្ងៃទី 3 ខែតុលា ខាងមុខនេះហើយ។