មួយរយៈចុងក្រោយនេះ តារាកំប្លែង អ្នកនាង ប៉េងប៉ោង មានជម្ងឺធ្វើទុក្ខច្រើនមុខគួរអោយកត់សម្គាល់ ដោយជម្ងឺទឹកនោមប្រៃ ដែលទើបតែលេចឡើង បណ្ដាលអោយអ្នកនាង ដល់ថ្នាក់ហើមជើង និង ធ្វើទុក្ខក្នុងខ្លួនពិបាកទ្រាំនោះផង។ អ្នកនាងថា ក្រោយការប្រើថ្នាំពីគ្រូពេទ្យម្នាក់បានផ្ដល់អោយ ស្រាប់តែអ្នកនាងមានអាការៈធ្វើទុក្ខខុសប្រក្រតី ហើយក្រោយការពិនិត្យសារជាថ្មី ស្រាប់តែរកឃើញថា អ្នកនាងមានសភាពឡើងទឹកនោមប្រៃទាំងដែលមិនធ្លាប់កើត និង មានសភាពឈាមសឡើងខ្លាំងផង ដែលមិនអាចបន្តទ្រាំបាន។
អ្នកនាងត្រូវបានបងធម៌ម្នាក់ គឺ បងស្រីមុំ ដែលជាអ្នកនាំអ្នកជម្ងឺខ្មែរទៅព្យាបាលនៅពេទ្យថៃ ជំរុញអោយទៅមើលនៅពេទ្យថៃជាបន្ទាន់ បន្ទាប់ពីសភាពធ្វើទុក្ខកាន់តែសភាពធ្ងន់ ហើយបណ្ដាលអោយមានជាតិពុលពេញខ្លួន ដល់ថ្នាក់លេចចេញទឹកនោមប្រៃ ឈាមសស៊ីឈាមក្រហម ឡើងខ្លាញ់ និង ឡើងអាស៊ីតព្រមគ្នា ដែលត្រូវតែទៅព្យាបាលជាបន្ទាន់។
អ្នកនាងគម្រោងចេញទៅថៃនៅចុងខែនេះ ហើយក៏ភ័យពីលទ្ធផលផងដែរ ក្រោយពេលពិនិត្យឃើញបែបនេះ៕