បើទោះបញ្ហាសេដ្ឋកិច្ច នៅតែជាបញ្ហាចោទ ប៉ុន្តែវិស័យដំណើរកម្សាន្តដែលរៀបចំដោយក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ដើម្បីនាំបងប្អូនខ្មែរ ទៅលេងនៅតាមក្រៅប្រទេស គឺនៅតែមានសន្ទុះកើនឡើង។ ស្របពេលកញ្ចប់ទេសចរណ៍ ក៏មានការប្រជែងតម្លៃផង ទើបវិស័យមួយនេះ កាន់តែល្អប្រសើរ។ ក្នុងនោះ កញ្ចប់ទេសចរណ៍ទៅកាន់ប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី គឺរឹតតែពេញនិយម។
លោក តាំង ហុងហេង Guide Leader ប្រចាំនៅក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia បានផ្ដល់សម្ភាសន៍ថា ដោយសារតែការប្រជែងតម្លៃ អ្នកជ្រើសកញ្ចប់ទេសចរណ៍ ដែលមានតម្លៃទាប ក៏ខកចិត្តណាស់ដែរ សម្រាប់ដំណើរកម្សាន្តទៅលេង សិង្ហបុរី និងម៉ាឡេស៊ី។ លោកថា ក្រុមហ៊ុន ដែលរៀបកញ្ចប់តម្លៃកាន់តែទាប ការចាត់ចែងលើអាហារ និង សណ្ឋាគារ ក៏កាន់តែត្រូវបានកាត់បន្ថយចំណាយ ហើយមិនខុសពីទៅលេងហើយពិបាកខ្លួនឯងនោះទេ ដោយសារតែការចង់បានតម្លៃទាបពេក។
លោកឧទាហរណ៍ ធួរដែលមានតម្លៃទាប តែងតែជិះយន្តហោះពីភ្នំពេញ ទៅចុះចតនៅប្រទេសម៉ាឡេស៊ី ហើយដើម្បីបានទៅលេងប្រទេសសិង្ហបុរី គឺត្រូវជិះរថយន្តជាង៣ម៉ោង ឬ បើស្ទះអាចលើសនឹង ហើយទៅលេងបានតែមួយភ្លែត ក៏ត្រូវចេញពីសិង្ហបុរី ត្រលប់មកគេងនៅព្រំដែនម៉ាឡេវិញ រួចទើបបន្តទៅកាន់ទីក្រុងកូឡាំពួ។ សរុបមកគឺដំណើរកម្សាន្តបែបនេះ គ្រាន់តែជិះចុះជិះឡើង គឺដូចមកជិះឡានគ្រាន់តែមើល។
សូម្បីតែកន្លែងកម្សាន្តនីមួយៗ ពិសេសនៅក្នុងប្រទេសសិង្ហបុរី ដោយសារតែត្រូវចាកចេញអោយបានមុនយប់។ លោក តាំង ហុកហេង លើកទឹកចិត្តអោយជ្រើសតម្លៃកញ្ចប់បែប VIP ក្នុងតម្លៃ 480 ឬ 488$ វិញ ដោយសារតែរៀបចំកញ្ចប់ទេសចរណ៍ក្នុងតម្លៃនេះ សម្រាប់ក្រុមហ៊ុន 2World Travel Cambodia ដែលលោកបម្រើការ គឺផ្ដល់ជូនអោយភ្ញៀវ បានចេញដំណើរពីភ្នំពេញតាំងពីព្រឹកពេលព្រឹកទៅកាន់សិង្ហបុរី ដែលអាចអោយភ្ញៀវ បានទទួលទានអាហារថ្ងៃត្រង់ ការស្នាក់នៅមួយយប់ និង ដើរលេងក្នុងប្រទេសស៊ីវិល័យនោះយ៉ាងយូរ គឺស្ទើរនឹងជិត២ថ្ងៃពេញ។
ក្នុងកញ្ចប់នេះ ក្រុមហ៊ុនក៏ផ្ដល់អោយភ្ញៀវនូវសេវា VIP ទាំងការស្នាក់នៅ ការហូបចុក និង បានគេងនៅកូឡាឡាំពួ២យប់ និង នៅសិង្ហបុរី១យប់ផងដែរ ខណៈដែលដំណើរកម្សាន្តនេះក៏មិនសូវហត់នឿយ ព្រោះបាននៅលេងយូរៗមួយកន្លែងៗ ហើយការជិះទៅមកពីម៉ាឡេ ទៅសិងបុរី និង ពីសិង្ហបុរី ទៅគេងនៅម៉ាឡេ ដែលចំណាយពេលជិះច្រើន ដូចធួរដែលទទួលរៀបក្នុងតម្លៃទាប ក៏មិនមាន គឺជិះតែមួយបក ពេលចេញពីសិង្ហបុរី។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា ដែលបានដឹកនាំក្រុមការងារ ទៅកម្សាន្តនៅ សិង្ហបុរី និង ម៉ាឡេស៊ី តាមរយៈក្រុមហ៊ុនមួយនេះ បានលើកឡើងថា ធៀបនឹងសេវាកម្ម ដែលលោកធ្លាប់ទៅលេងកន្លងមក ក្រុមហ៊ុន 2World Travel Cambodia គឺពិតជាផ្ដល់សេវាកម្មល្អដែលអាចទទួលយកបាន ក្នុងរយៈពេល៣យប់៤ថ្ងៃ នៅសិង្ហបុរី និង ម៉ាឡេស៊ីមែន។
លោកទទូចអោយអ្នកចង់ទៅលេងប្រទេសទាំងពីរ គួរតែជ្រើសយកកញ្ចប់ដែលគេងនៅប្រទេសសិង្ហបុរីមួយយប់ ជៀសវៀងធួរចុះយន្តហោះនៅម៉ាឡេ ហើយត្រូវធ្វើដំណើរទៅមកដើម្បីទៅលេងសិង្ហបុរី ដែលគ្រាន់តែជិះចុះឡើងក៏ខាតពេល។ អ្នកចង់ទៅ ត្រូវសិក្សាអោយច្បាស់ពីសេវាកម្មរបស់ក្រុមហ៊ុន នីមួយមួយៗ មុននឹងសម្រេចចិត្តផងដែរ ដើម្បីកុំអោយស្ដាយពេលវេលា។ លោកលើកទឹកចិត្ត អោយរើសយកសេវាកម្ម 2World Travel Cambodia បន្ទាប់ពីលោកបានដឹកនាំក្រុមការងារតាមរយៈក្រុមហ៊ុននេះ ហើយទទួលបានភាពកក់ក្ដៅខ្លាំង ទាំងរថយន្តជូនទៅមក និង Guide ដែលជាអ្នកនាំផ្លូវ។
ក្រុមហ៊ុន 2World Travel Cambodia ក៏កត់សម្គាល់ឃើញថា គឺដៃគូរបស់ក្រុមហ៊ុន Harvest Vacation ដែលជាក្រុមហ៊ុនរៀបចំទេសចរណ៍ដ៏ល្បីប្រចាំម៉ាឡេស៊ី របស់អ្នកជំនួញល្បី គឺលោកស្រី Sophia Koh Geok Hong ផងដែរ ទើបជាហេតុធ្វើអោយសេវាកម្មជូនភ្ញៀវ នៅម៉ាឡេស៊ី ទទួលបានសេវាកម្មល្អឥតខ្ចោះ ដែលលោកយល់ថា គឺមិនសមនឹងកញ្ចប់ ដែលភ្ញៀវបានចំណាយ។ ក្នុងដំណើរកម្សាន្តជាមួយ 2World Cambodia នេះ លោក និង ក្រុមការងារ “ផ្ទះតារា” ក៏បានស្វែងយល់ និង ជួបសំណេះសំណាលជាមួយ លោកស្រី Sophia Koh Geok Hong ដែលកាន់តែបានដឹងពីសេវាកម្មទេសចរណ៍ចាស់វស្សារបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនេះផងដែរ។ លោកថា ដំណើរកម្សាន្តជាមួយ 2World Travel Cambodia ចំណាយត្រឹមតែម្នាក់ ជាង400$ តែមានអារម្មណ៍ថាទទួលបានសេវាជូនដើរកម្សាន្ត ការហូបចុក និង ស្នាក់នៅបានយ៉ាងល្អស្ទើរមិនគួរជឿ ដែលលោកចាត់ទុកថា គឺជាសេវាកម្មមួយដែលភ្ញៀវគ្រប់រូបចង់បាន ហើយមិនសមនឹងការចំណាយ។