អ្នកនាង អម្ពរ ទេវី មកដល់ស្រុកភ្លាមស្ទុះមកបង្ហាញវត្តមានថតភាពយន្តភ្លែត

0

អ្នកស្រី អម្ពរ ទេវី បានបង្ហាញវត្តមាន នៅលើទឹកដីកម្ពុជា ម្តងទៀតហើយ ដោយអ្នកស្រី បានវិលមកថតភាពយន្តសារជាថ្មី តាមការសន្យា។ នេះជាកាដូថ្មីមួយរឿងទៀត ចែកជូនដល់ទស្សនិកជនខ្មែរ ដែលនៅតែនិយមគាំទ្រ ស្នាដៃតារាជើងចាស់រូបនេះ រហូតនៅតែនឹករលឹក។

រូបថតជាច្រើនសន្លឹក ត្រូវបានផលិតករ ហ្វៃ សំអាង ផុសឡើង នៅក្នុង ប្រព័ន្ឋ ហ្វេសបុក ហើយ មានវត្តមាន តារាជើង ចាស់មួយដួងទៀត គឺចន ច័ន្ទលក្ខិណាក៍ ថតសម្តែងដែរ។ ការមកដល់របស់កំពូល តារាភាពយន្តកម្ពុជា អម្ពរ ទេវីនេះ ពិតជា ផ្តល់ការសប្បាយចិត្តបាន ឃើញទេពកោសល្យ សំណព្វចិត្តរបស់ខ្លួន។

គេរំពឹងថា មកជើងនេះ អម្ពរ ទេវី និង បង្ហាញវត្តមាន តាមកម្មវិធីជាច្រើន ដែលពេញនិយម នៅក្នុងស្ដានីយ៍ទូរទស្សន៍នានា។ក្រៅនេះ គេឃើញវត្តមាន បវរកញ្ញា កម្ពុជាមួយចំនួន បានសម្តែងជាមួយ ក្នុងរឿង “អប្សរាមហាអង្គរ”។

LEAVE A REPLY

Please enter your comment!
Please enter your name here