រឿង « ក្រោយអស្តង្គត-After Sundown (រាត្រីរន្ធត់) » នឹងចាក់បញ្ចាំងនៅគ្រប់ រោងភាពយន្ត ចាប់ពីថ្ងៃទី 29 ខែ កញ្ញា នេះតទៅ

0

ភាពយន្ដមនោសញ្ចេតនាដែលជាប្រភេទរឿង BL លាយឡំនឹងឈុតឆាករន្ធត់ដែលសម្ដែងដោយ Zee Pruk Panich និង NuNew Chawarin Perdpiriyawong គឺរឿង «ក្រោយអស្ដង្គត-After Sundown (រាត្រីរន្ធត់)» បាននឹងកំពុងធ្វើឱ្យអ្នកគាំទ្រវិស័យភាពយន្តកំពុងជ្រួលច្របល់រង់ចាំយ៉ាងអន្ទះសារដើម្បីទិញសំបុត្រចូលទស្សនា បន្ទាប់ពី posters ផ្លូវការណ៍បានបង្ហោះនៅគ្រប់រោងភាពយន្ត ពិសេសគឺកាលកំណត់នៃថ្ងៃចាក់បញ្ចាំងនៅថ្ងៃទី29 ខែកញ្ញានេះហើយ។

«AFTER SUNDOWN រាត្រីអស្តង្គត» ជាប្រភេទភាពយន្តខ្នាតធំរបស់ប្រទេសថៃ ដែលមានសាច់រឿងមានវគ្គមានស្នើរ អាថ៍កំបាំង និង ជំនឿទៅលើពាក្យទំនាយតាមបរិបទនៃការរស់នៅរបស់មនុស្ស ដែលតម្រូវឱ្យមានការចាប់គូឲ្យភ្ជាប់ពាក្យតួអង្គសំខាន់2នាក់ដោយគ្មានហេតុផល។ និស្ស័យពីបុព្វេបានកំណត់ជោគជតាជីវិតពួកគេ ដែលបង្កើតជាចំណងស្នេហ៍ត្រូវការរស្មីមកបំភ្លឺរាត្រីដ៏សែនរន្ធត់ក្រោយថ្ងៃអស្ដង្គត

ពួកគេទាំងពីរត្រូវមកជាប់ពាក់ព័ន្ធនឹងគ្នាទាំងចិត្តស្ទាក់ស្ទើរ ទោះមិនជឿពាក្យទំនាយនោះ ប៉ុន្តែដើម្បីផ្គាប់ចិត្តឪពុកម្តាយ ភ្លើង យល់ព្រមតាមលក្ខខណ្ឌថា បើប្រាំមួយខែកន្លងផុតទៅ ដោយមិនមានទំនាក់ទំនងកាន់តែស៊ីជម្រៅ នោះគេនឹងអាចផ្តាច់ពាក្យពីរ៉ាវីបាន។ ឆ្លងកាត់ការរស់នៅជាមួយក្រុមគ្រួសាររបស់ភ្លើង រ៉ាវីត្រូវបានព្រលឹងវិញ្ញាណកំណាចតាមលងបន្លាច។ ពេលគេចាប់ផ្តើមរស់នៅជាមួយ ភ្លើង វិញ្ញាណតាមលងបន្លាចក៏ស្ងប់ស្ងាត់។ វាច្បាស់ណាស់ថាអ្វីក៏ដោយដែលតាមលងបន្លាចនៅក្នុងផ្ទះគឺផ្តោតលើ រ៉ាវីទាំងស្រុង។

ចង់ដឹងថាពន្លឺនៃសេចក្តីស្នេហ៍ដែរកើតចេញពីបេះដូងស្មោះមួយគូនេះនឹងទៅជាយ៉ាងណា ? ខណៈចំណងស្នេហ៍របស់អ្នកទាំងពីរក៏មានខ្មោចស្រីម្នាក់តាមយាយី និង លងបន្លាចពួកគេរហូតបែបនេះ សង្ឃឹមថាជោគជតានៃស្នេហាបរិសុទ្ធមួយនេះនិងបំភ្លឺឲ្យពួកគេរួចផុតពីរាត្រីដ៏សែនរន្ធត់។

ចង់ជ្រាបកាន់តែច្បាស់ពីជោគជាតារាសីនៃគូស្នេហ៍មួយគូរនេះនឹងទៅជាយ៉ាងណា កុំភ្លេចរង់ចាំតាមដានទស្សនា និង កក់សំបុត្រទុកមុន ដែលភាពយន្តនេះនឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី29 ខែ កញ្ញានេះនៅគ្រប់រោងភាពយន្តទូទាំងខេត្តក្រុងក្នុងប្រទេសកម្ពុជា។