តបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំសមាគមពាណិជ្ជកម្មកម្ពុជា សមាសភាពគ្រួសារតារាកម្ពុជាចំនួន៦រូប បានទៅដល់ទីក្រុងបាងកក នឹងបានចូលរួមព្រឹត្តិការណ៍ពិព័រណ៌ផលិតផលគ្រឿងសម្អាងអាស៊ាន ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម។ សមាសភាពក្រោមការដឹកនាំរបស់សមាគមពាណិជ្ជកម្មកម្ពុជា ក្នុងឱកាសនោះគឺមានវត្តមានជាច្រើន ដោយអ្នកចូលរួមភាគច្រើនក៏បង្ហាញពីការចាប់អារម្មណ៍ខ្ពស់ លើវិស័យគ្រឿងសម្អាង ដែលបានរៀបចំឡើងនៅប្រទេសថៃនោះ។
នេះក៏ចាត់ទុកថាគឺជាពិព័រណ៌អន្តរជាតិទ្រង់ទ្រាយធំ ដែលសមាគមពាណិជ្ជកម្មកម្ពុជា បានផ្ដល់ឱកាសអោយអ្នកសិល្បៈបានចូលរួម និង សិក្សាស្វែងយល់ផងដែរ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានដឹកនាំសមាជិកអោយចូលរួម បានគូសបញ្ជាក់ថា ពិព័រណ៌នេះ គឺពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះអ្នកចូលរួម ជាពិសេសគឺតារាសិល្បៈ ដោយពួកគាត់អាចនឹងផ្សព្វផ្សាយពីសកម្មភាពរបស់សមាគមបានកាន់តែទូលាយ ក្រោយពេលបញ្ចប់។
លោកថា សមាសភាពរបស់លោកដែលបានចូលរួមគឺសុទ្ធតែជាអ្នកសិល្បៈទាំងអស់ ហើយក៏ចាត់ទុកថាគឹជាមោទភាពផងដែរ ដែលក្រុមលោកបានមកកាន់ប្រទេសថៃក្នុងនាម ជាតារាសិល្បៈខ្មែរ ចូលរួមក្នុងពិព័រណ៌អន្តរជាតិមួយនេះ ក្រោមការផ្ដល់កិត្តិយសរបស់សមាគមដោយផ្ទាល់។
គួរបញ្ជាក់ផងដែរថា សមាសភាពគ្រួសារតារាកម្ពុជា ដែលបានបង្ហាញខ្លួននាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ នោះរួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា. អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង. លោក រុន ណាកូ ពិធីករផ្ទះតារា. លោកជំទាវ រីយ៉ា ត្រាណេ សមាជិកគ្រួសារតារាកម្ពុជា. លោកស្រី នូ វាសនា ម្ចាស់ហាងកាត់ដេរប៉ូរ៉ានិក ដែលជាសមាជិកគ្រួសារតារាកម្ពុជា និង អ្នកស្រី ឈឹម វុឌ្ឍី សមាជិកមួយរូបផងដែរ របស់គ្រួសារតារាកម្ពុជា។