អ្នកគ្រប់គ្រងកម្មវិធី Missgrand Cambodia និង ម្ចាស់មកុដ2រូប ត្រូវបានអញ្ជើញជាកិត្តិយសទៅចូលរួមកម្មវិធីធំ2ព្រមគ្នានៅប្រទេសថៃ

0

កាលពីព្រឹកថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2023 មុននេះ National Director Missgrand Cambodia 2023 អ្នកស្រី អ៉ឹម សុគន្ធា បានដឹកនាំ បវរកញ្ញា2រូបដែលជាម្ចាស់មកុដឯង កញ្ញា ភឹម ស្រីនោរ និង លំដាប់រងទី1 កញ្ញា កុយ អេនណា ព្រមទាំងក្រុមការងារ ហោះហើរទៅកាន់ប្រទេសថៃដើម្បីចូលរួមនៅក្នុងកម្មវិធីប្រកួត Missgrand តំណាងក្រុង បាងកក នៅថ្ងៃទី 15 និង តំណាងខេត្ត Saraburi នៅថ្ងៃទី17 ខាងមុខនេះ ដែលសុទ្ធសឹងតែជាវគ្គផ្ដាច់ព្រ័ត្តព្រមគ្នា។

នេះគឺជាកិត្តិយសដ៏ធំមួយរបស់ថ្នាក់ដឹកនាំប្រចាំប្រទេសកម្ពុជាដែលត្រូវបានអញ្ជើញឱ្យទៅចូលរួម ក៏ដូចជា ទៅសម្លឹងយកនូវបទពិសោធន៍ផ្សេងៗអំពីការប្រកួតពីប្រទេសជិតខាង ដើម្បីយកមកកែរលម្អរឱ្យកម្មវិធីក្នុងស្រុក កាន់តែមានភាពប្រសើរ និង លេចធ្លោពីមួយឆ្នាំទៅមួយឆ្នាំ។ ត្បិតជាឆ្នាំដំបូងរបស់លោកស្រី អ៉ឹម សុគន្ធា ក្នុងការដឹកនាំ និង តំណាងឱ្យស្ថាប័ន Missgrand Cambodia 2023 ក៏ទទួលបានភាពជោគជ័យ និង ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងមិនធម្មតា។