មកស្គាល់ពីគណៈកម្មការមួយរូប មកពីវៀតណាម ក្នុងព្រឹត្តិការណ៍ Miss Universe Cambodia 2023

0

បើទោះជាការប្រកួត Miss Univers Cambodia ត្រូវបានបញ្ចប់ និង រកឃើញម្ចាស់មកុដទៅហើយក្ដី ក៏គណកម្មកាវិនិច្ឆ័យមួយរូប ដែលគេស្គាល់ថាគឺជាជនជាតិវៀតណាម កំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំង ដោយសារតែគណកម្មការកម្រិតអន្តរជាតិមួយនេះ គឺជាអ្នកច្នៃម៉ូដដ៏ល្បីល្បាញប្រចាំប្រទេសវៀតណាម។ លោកគឺជានាយកផ្នែករចនាម៉ូដដ៏ល្បីល្បាញ ដែលត្រូវបានគេស្គាល់ឈ្មោះថា Le Tran Dac Ngoc ដោយលោកបានបង្ហាញខ្លួន នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ 2023 ក្នុងនាមជាគណៈកម្មការវិនិច្ឆ័យសំខាន់ម្នាក់ ក្នុងការជ្រើសរើសបេក្ខនារីរបស់កម្ពុជា។

ក្នុងរាត្រីមួយដែលពោរពេញដោយមនោសញ្ចេតនា និងស្មារតីប្រកួតប្រជែងដ៏រស់រវើក កាលពីយប់ថ្ងៃទី៧ កញ្ញា នោះ ចៅក្រម និងអ្នកគាំទ្របានរីករាយជាមួយនឹងការសម្តែងដ៏ល្អពីបេក្ខនារីដែលមានទេពកោសល្យទាំង 35 នាក់។ ហើយបេក្ខនារី វ័យ ២៣ ឆ្នាំ​ដែល​ឆ្លាត និង​គួរ​ឲ្យ​ទាក់​ទាញ គឺ​ចន សុធីម៉ា ដែលបានក្លាយជាម្ចាស់មកុដ ក៏ត្រូវបានគេសាទរទូទាំងប្រទេសផងដែរ ក្រោយពីមានការវាយតម្លៃពីគណកម្មការ ដែលរួមមានការរួមចំណែកមួយដ៏សំខាន់ ពីអ្នកច្នៃម៉ូដដ៏ល្បីល្បាញរបស់ប្រទេសវៀតណាមរូបនេះ។

លោក Le Tran Dac Ngoc ក៏បង្ហាញពីការកោតសរសើរ ដែលកម្ពុជាជម្រើសបានបេក្ខនារីដ៏មានសមត្ថភាពអោយតំណាងប្រទេស និង បានផ្ដល់កិត្តិយស បានថតរូបជាមួយបវរកញ្ញា និង ម្ចាស់មកុដនៅរាត្រីចុងក្រោយផងដែរ។ លោកក៏ត្រូវបានគេដឹងថា ធ្លាប់បានបង្ហាញខ្លួនធ្វើជាគណកម្មការសម្រាប់ការប្រកួតអន្តរជាតិផ្សេងទៀត រាប់ដងមិនឈ្នះផងដែរ ទើបជាមុខមាត់របស់កម្ពុជាយ៉ាងខ្លាំង ដែលមានកំពូលអ្នកច្នៃម៉ូដដ៏ល្បីរូបនេះ មកដាក់ពិន្ទុនៅរាត្រីចុងក្រោយ របស់ Miss Univers Cambodia 2023។