ក្នុងរយៈពេលចុងក្រោយ គេចាប់អារម្មណ៍ត្រឹមតែថា តារាល្បីៗច្រើនឡើង បានថតប្រូម៉ូត និង បង្ហាញការគាំទ្រលើផលិតផលឡេ យីហោ M Smooth ដែលត្រូវបានគេអះអាងថាជាការផលិតរូបមន្តដោយជនជាតិថៃ កាត់អាមេរិក ដែលមានឯកទេសផ្នែកស្បែក និង សម្រស់ តែគេមិននឹកស្មានថា ផលិតផលនេះ គឺជាភាគហ៊ុន របស់ តារាចម្រៀង លោក ជុំ លីណូ និង ស្រ្តីម្នាក់ ដែលជាអ្នកជំនួញឆ្នើមផ្នែកអាជីវកម្ម ដែលជោគជ័យខ្លាំង នៅក្នុងវិស័យអនឡាញ។
នៅក្នុងពេលនេះ លោក ជុំ លីណូ និង ស្ត្រីម្ចាស់ជំនួញ ឈ្មោះ ប៊ុន សៀវម៉ី កំពុងឡើងយីអ៊ុនរួមគ្នាយ៉ាងខ្លាំង ដោយសារតែផលិតនេះ មិនទាន់ត្រូវបានបើកសម្ពោធផង តែសន្ទុះទីផ្សារកំពុងឈានឡើង។ អ្នកទាំងពីរក៏គម្រោងបើកសម្ពោធក្រុមហ៊ុនរួមគ្នា និង ប្រកាសពីវត្តមានគ្រឿងសម្អាងម៉ាក M Smooth នេះជាផ្លូវការនោះផង ទើបអ្នកណាៗក៏លាន់មាត់ថា លោក ជុំ លីណូ និង ភរិយា ព្រមទាំងដៃគូឆ្នើម គឺ លោកស្រី ប៊ុន សៀវម៉ី ដែលជាអគ្គនាយិកាក្រុមហ៊ុន ពិតជាឡើងកូដមែន ដែលពិតជាជោគជ័យខ្លាំង នៅក្នុងវិស័យជំនួញ។
ជាក់ស្តែង កាលពីថ្ងៃទី 28ខែ សីហាកន្លងទៅ អ្នកស្រី ប៊ុន សៀវមុី និងលោកជុំលីណូ ដែលដៃគូសហការ របស់ផលិតផល M smooth ក៏បានជួបជុំសំណេះសំណាលតំណាងចែកចាយ ក្នុងជុំហ៊ានទី ១ និងប្រកាសពីការជ្រើសរើសអ្នកតំណាងតូចធំផងដែរ៕