លោកបណ្ឌិត ហាំង សេងហុង ថ្នាក់ដឹកនាំសមាគមន៍ យុវជន សេដ្ឋកិច្ចកម្ពុជា ទទួលបានសញ្ញាបត្របណ្ឌិតពីអាមេរិក

0

មិនខុសពីនិស្សិតដែលបានបញ្ចប់ថ្នាក់បណ្ឌិតតាមអនឡាញភាគច្រើន ដែលរំភើបចិត្តនឹង សញ្ញាប័ត្របណ្ឌិតដែលខ្លួនទទួលបានស្ថាប័នធំមួយនៅអាមេរិក លោកបណ្ឌិត ហាំង សេងហុង  ដែលគេស្គាល់ថាគឺជាអនុប្រធានសមាគមន៍ យុវជន សេដ្ឋកិច្ចកម្ពុជា និង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពេញវង់ ក៏ បានទទួលសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ប្រកបដោយកិត្តិយសផងដែរ ពីសាកលវិទ្យាល័យ Universal Ministries of the King’s College ដែលជាសាកលវិទ្យាល័យល្បីឈ្មោះ នៅសហរដ្ឋអាមេរិក។ លោក បានទទួលសញ្ញាប័ត្របណ្ឌិតនេះ បន្ទាប់ពីបានចំណាយពេលសិក្សាតាមអនឡាញ និង បានប្រលងជាប់ តាមលក្ខណ្ឌដែលសាលាបានកំណត់។ 

ពិធីនេះ បានធ្វើឡើង នៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០២៣ ដោយមានថ្នាក់ដឹកនាំសាកលវិទ្យាល័យ ពីសហរដ្ឋអាមេរិកមកប្រគល់ជូនដោយផ្ទាល់។  ពិធីនេះ ក៏ត្រូវបានរៀបចំឡើង យ៉ាងអធឹកអធម នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ និងត្រូវបានរៀបចំឡើងយ៉ាងមានកិត្តិយស ដើម្បីលើកមុខនិស្សិតមកពីប្រទេសផ្សេងៗ ដែលជាអ្នកទទួលបានសញ្ញាប័ត្របណ្ឌិតនេះផងដែរ។

នេះគឺជាសមិទ្ធិផលថ្មីបន្ថែម បន្ទាប់ពីលោកធ្លាប់បានទទួលសញ្ញាប័ត្រ និង ពានឆ្នើម ក្នុងនាមជាបុគ្គលជួយដល់សង្គម នាពេលកន្លងមករួចមកហើយ។ ក្រៅពីទទួលបានសញ្ញាប័ត្របណ្ឌិត ដែលជាសមិទ្ធិផលមួយដ៏ធំពីការសិក្សាតាមអនឡាញ ក្នុងរយៈពេលច្រើនឆ្នាំ លោក ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ មិនខុសគ្នាពីអ្នកបញ្ចប់ថ្នាក់បណ្ឌិតផ្សេងទៀតផងដែរ ពីថ្នាក់ដឹកនាំវៀតណាមដែលជាម្ចាស់ផ្ទះ និង ពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ Universal Ministries of the King’s College ដែលជាអ្នកចុះមកប្រគល់ជូនដោយផ្ទាល់ផងដែរ។