ចុងឆ្នាំនេះ កំពូលតារាសម្តែង អម្ពរ ទេវី វិលមកសម្តែងហើយ និង ដោះស្រាយរឿងដីជាមួយមិត្ត ឆានី

0

តារាជើងចាស់ នៅតែជាប់ឈ្មោះល្បីល្បាញ រីកគ្រប់រដូវ អ្នកស្រី អម្ពរ ទេវី លេចឮដំណឹងថា ខែតុលា ខាងមុខនេះ និង មកលេងស្រុក ក៍ដូចជា មកបំពេញការងារថតសម្តែង ជូនលោក ហ្វៃ សំអាង ក្នុងរឿង”អប្សរាមហាអង្គរ”។ មកជើងនេះ អ្នកស្រី ក៍ត្រូវ រួសរាន់ ដោះស្រាយ បញ្ហាទិញដីទុក ដែលគេដឹងថាអ្នកលក់ជា អតីត តារាសម្តែង យុទ្ឋតារា ឆានី។

គេនៅបន្តតាមដាន មើលថា រវាង ការកើតឡើង មិនទាន់បានប្លង់ដី ពីម្ចាស់ដីជូន អតិថិជន យូរខែ ។ អ្វីដែលភ្ញាក់ផ្អើល គឺធ្លាយសុទ្ឋតែតារា ល្បីឈ្មោះជើងចាស់ នាំគ្នាតវ៉ា ក្រោយទុកចិត្ត និងទិញដី ពីក្រុមហ៊ុន លោកឆានី។ នៅពីក្រោយ ភាពតវ៉ានេះ មិនដឹងថា មានការ ដោះស្រាយបែបណានៅឡើយទេ។ ស្របពេលចុងក្រោយនេះ ហាក់ស្ងាត់ អាចនឹងមាន វិធីដោះស្រាយជូន ក៏ថាបាន។

មកទល់ពេលនេះ អម្ពរ ទេវី មានជីវិត ប្រែប្រួលច្រើន ក្រោយពេល ផ្ញើជីវិតថ្មី លើដី អាមេរិកជិត២០ឆ្នាំ។ អ្នកស្រី នៅតែជាតួកុន សំណព្វចិត្តមហាជន ដោយអ្នកណាៗ ក៍នៅតែចូលចិត្តការសម្តែង។ ទោះជានៅឆ្ងាយជើង មេឃបែបណា អ្នកនាង នៅតែមកសម្តែងភាពយន្ត ជូនតាមសំណូមពរ ហើយរិតតែទទួលបានការ ពេញនិយម មិនចាញ់កាលនៅ ពីវ័យក្មេង។