បើទោះជា សុខ ស្រីនាង នៅឆ្ងាយពី សិល្ប:អស់ជាច្រើនខែ តែសង្កេតឃើញថា តារាមុខស្រស់ នេះហាក់មិនសូវ ខ្វល់ពីការវិលបក ក្រោយនៅលើវេទិកា សិល្ប:ទីដែលមហាជន ចង់ស្តាប់សំឡេងច្រៀងនៅឡើយ។ ផ្ទុយទៅវិញ ស្រីនាង នៅបង្ហាញ ពីជីវិតហឺហារ នៅតាមបណ្តាប្រទេសនីមួយៗ អោយហ្វេនៗបានឃើញ។
សូខ ស្រីនាង នៅតែធ្វើអោយ អ្នកគាំទ្រ នឹករលឹក ហើយចង់ឃើញនាង ត្រឡប់មកច្រៀងឡើងវិញ។ នៅពេលនេះ គឺល្បី រឿង នាងលាឈប់ពីសិល្បៈ:ទាំងអារម្មណ៍មហាជន នៅមិនទាន់អស់ចិត្ត។យ៉ាងណាមិញ ស្រីនាង ក៍នៅមិនទាន់ឃើញ វិលបកមកវិញនៅលើ មុខរបរអាជីពចាស់នៅឡើយនោះទេ។
នាងហាក់ឆ្ងាយពី ចម្រៀងច្រើនខែទៅៗ គឺបែរជាឃើញនាង ដើរកម្សាន្តលម្ហែ អារម្មណ៍តាមប្រទេសក្រៅតែឯង ។ ឯបញ្ហាស្នេហា វិញ ស្រីនាង បន្តលាក់ដំណឹង មានស្នេហា ជិតឈឹង មិនទាន់មានគេដឹង។ នាងកម្របង្ហាញមុខ ប្រុសស្នេហ៍អោយ គឺឃើញ ទោះជាលេចឮថា នាងមានអ្នកស្រឡាញ់ និងមិនចង់អោយ ស្រីនាង ចូលសិល្បៈ:ទៀតទេ។
បែបណា គេនៅតែយល់ថា ស្រីនាង មិនលាឈប់តួនាទី ជាតារានោះឡើយ ។ លើសពីនេះ សង្ឃឹមថា ក្នុងពេលវេលា ណាមួយ នាង និង វិលមកជួបទស្សនិកជន ឡើងវិញ បន្ទាប់ពី សម្រាកកាយមួយរយ:។