ពីមួយវគ្គទៅមួយវគ្គឈុតសម្លៀកបំពាក់របស់ Coach កញ្ញា កាន់តែទទួលបានការចាប់អារម្មណ៍ ពិសេសក្នុងវគ្គ Live Show សប្ដាហ៍ថ្មីនេះ

0


ការប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Cambodia រដូវកាលទី៣ បានចូលដល់វគ្គ Live Show សង្កេតឃើញថា ទាំងអ្នកប្រឡង និង គ្រូបង្វឹកនីមួយៗ បាននាំគ្នា សម្រិតសម្រាំងនូវ សម្លៀកបំពាក់អោយមើលទៅ កាន់តែទាក់ទាញ។យ៉ាងណាមិញ គ្រូបង្វឹកដ៏ មានសមត្ថភាពអ្នកនាង ឱក សុគន្ឋកញ្ញា កាន់តែតែងខ្លួនបានយ៉ាង ស្រស់បំព្រងជាមួយនឹងសម្លៀកបំពាក់ប្រណីតៗពីមួយវគ្គទៅមួយវគ្គមិនដែលជាន់ម៉ូដសាកសមជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា និង នៅតែទទួលបាន ការសរសើរពីហ្វេនៗ។

រដូវកាលទី៣ នៃការប្រឡងចម្រៀង លំដាប់ពិភពលោកនេះ ឃើញថា ដល់វគ្គផ្សាយ បន្តផ្ទាល់ មានបេក្ខជន បេក្ខនារី សុទ្ឋតែខ្លាំងៗ មានសំឡេងល្អ គួរជាទីចង់ស្តាប់។ នេះជាការខិតខំ ប្រឹងប្រែងរបស់ Caoch ទាំង៤រូប ក្នុងនោះរួមមាន អ្នកនាង ពេជ្រ សោភា, លោក ណុប បាយ៉ារិទ្ធ, លោក ឆន សុវណ្ណារាជ និង អ្នកនាង ឱក សុគន្ធកញ្ញា ដែលបានយក បទពិសោធន៍ មានជាយូរឆ្នាំ ស្វែងរកពន្លក សិល្ប: ថ្មីៗ បន្តវេណវិថីមួយនេះ នៅក្នុងសង្គមសម័យជឿនលឿន។

យ៉ាងមិញ យើងឃើញថា អ្នកនាង កញ្ញា នៅតែទទួល បានការជ្រើសរើស ជាគ្រូជួយបង្វឹក រលកថ្មី បន្តពីមួយកម្មវិធីទៅមួយកម្មវិធី ព្រោះមើលឃើញថា អ្នកនាង កញ្ញា មានសមត្ថភាព ល្អ និង ជំនាញ ពិតប្រាកដ ពិបាករកគូប្រៀប ឯការដាក់ពិន្ទុ និង វាយតម្លៃវិញ ឃើញថា មានការមុឺងម៉ាត់ តែម្តង។

ដូចនេះហើយ គ្រប់ជំហ៊ាន នៃការបង្ហាញខ្លួន មិនថា តុបតែងខ្លួន ស្លៀកពាក់ ឬបែបណា អ្នកនាង រមែងរក្សាបាននូវភាពហ្មត់ចត់ ជាប្រចាំ។គេបន្តនៅ រង់ចាំតាមដានមើលថា តារាកំពុង ពពោះ កូនទី២ នេះ មានកូន ក្រុមរបស់ខ្លួន ធ្វើបានល្អ អាចដណ្តើមពាន រដូវកាលទី៣រួចទេ។ ឯបេក្ខជន នៅតាមក្រុម ផ្សេងៗទៀតឃើញថា មានសមត្ថភាព មិនចាញ់គ្នា នោះទេ និងរិតតែ ធ្វើអោយ កម្មវិធីកាន់តែឡើង កម្តៅទៅៗ។